Connect with us

បាល់ទាត់អន្តរជាតិ

ផ្លូវការណ៍៖ Al-Hilal ប្រកាស​ពី​ការ​ចុះ​ហត្ថលេខា​ផ្ទេរ​ខ្សែបម្រើ Ruben Neves

Published

on

Ruben Neves គឺ​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ដែល​ត្រូវ​បាន​គេ​ផ្សារភ្ជាប់​ទៅ​កាន់ Barcelona ក្នុង​រដូវ​ក្ដៅ​នេះ​ ដើម្បី​មក​ជំនួស​តំណែង​របស់ Sergio Busquets។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ឥឡូវនេះ​គាត់ បាន​សម្រេច​ចិត្ត​ផ្ទេរ​ទៅ​ក្លឹប​ថ្មី​នៅ​អារ៉ាប៊ីសាអូឌីត Al-Hilal ដែល​ទើប​នឹង​បាន​ប្រកាស​ជា​ផ្លូវការណ៍​កាល​ពី​រំលង​អាធ្រាត​យប់​មិញ​នេះ។

ខ្សែបម្រើ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ ត្រូវ​បាន​គេ​ដឹង​ថា បាន​ចាកចេញ​ពី Wolverhampton ក្នុង​តម្លៃ​ផ្ទេរ 47 លានផោន ហើយ​គាត់​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ថ្មី​ជាមួយ​នឹង Al-Hilal រយៈពេល​បី​ឆ្នាំ។ តាម​ពិត​ទៅ​មុន​នឹង​កិច្ចព្រមព្រៀង​ជាមួយ​ក្លឹប​អារ៉ាប៊ីសាអូឌីត​កើត​ឡើង កីឡាករ​វ័យ 26 ឆ្នាំ​រូប​នេះ បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ជាមួយ Barcelona រយៈពេល 4 រដូវកាល ប៉ុន្តែ​ចុងក្រោយភ្នាក់ងារ​របស់​គាត់ បាន​ច្រានចោល​លក្ខខណ្ឌ​ក្នុង​ការ​ផ្ទេរ​ទៅ Camp Nou។

បញ្ហា​ជាក់​លាក់​ដែល​រាំង​ស្ទះ​ការ​ផ្ទេរ​របស់ Ruben Neves គឺ​ដោយ​សារ​គ្រូ​បង្វឹក Xavi Hernandez មិន​ចង់​ដោះដូរ Ansu Fati ក្នុង​កិច្ចព្រមព្រៀង​ផ្ទេរ​ជាមួយ​ខ្សែបម្រើ​រូប​នេះ។ ជា​ចុង​ក្រោយ Ruben Neves ក៏​បាន​សម្រេច​ចិត្ត​ទៅ​អារ៉ាប៊ីសាអូឌីត ដើម្បី​រីករាយ​ជាមួយ​នឹង​ការ​ទទួល​បាន​ប្រាក់​ខែ​ដ៏ច្រើន។ Cristiano Ronaldo និង Karim Benzema ក៏​នៅ​ទីនោះ​ដែរ ហើយ​កីឡាករ​ជា​ច្រើន​ទៀត​ក៏​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ក្លឹប​នៅ​លីគ​អារ៉ាប៊ីសាអូឌីត​ដែរ ក្នុង​ប៉ុន្មាន​ខែថ្មីៗ​នេះ​ដូចជា Kante, Ziyech, Mendy, Aubameyang និង Umtiti។

ប្រភព: Al-Hilal Official

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២