បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ Inter Milan ប្រកាសពីការចុះហត្ថលេខាលើ Marcus Thuram

កាលពីប៉ុន្មានម៉ោងមុននេះក្លឹប Inter Milan បានប្រកាសពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិបារាំង Marcus Thuram លើការផ្ទេរដោយគ្មានតម្លៃខ្លួនពីក្លឹប Borussia Monchengladbach។ កីឡាករវ័យ 25 ឆ្នាំដែលជាកូនប្រុសរបស់ខ្សែការពារដ៏ល្បីម្នាក់របស់បារាំង Lilian Thuram បានភ្ជាប់ទំនាក់ទំនងជាមួយ Inter Milan បន្ទាប់ពីគាត់បានកំណត់ពេលវេលាចាកចេញពី Bundesliga តាំងពីប៉ុន្មានខែមុនមកម្ល៉េះ។
កីឡាករវ័យ 25 ឆ្នាំរូបនេះបានចុះហត្ថលេខាលើកុងត្រារយៈពេល 5 ឆ្នាំជាមួយក្រុមរបស់លោក Inzaghi រហូតដល់រដូវក្តៅឆ្នាំ 2028។ មុនពេលសម្រេចចិត្តចូលរួមជាមួយ Inter Milan ខ្សែប្រយុទ្ធរបស់ក្លឹប Monchengladbach រូបនេះបានបង្ហាញខ្លួនជាមួយនឹងទម្រង់លេងដ៏លេចធ្លោរ ដោយស៊ុតបញ្ចូលទីបាន 16 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 7 ដង ក្នុងការបង្ហាញខ្លួន 32 ប្រកួតកាលពីរដូវកាលមុន។
ទន្ទឹមនឹងនេះដែរ Thuram ត្រូវបានគេជឿថា បានស្ថិតនៅលើរ៉ាដានៃក្លឹបកំពូលៗជាច្រើននៅតំបន់អឺរ៉ុប។ Arsenal, Chelsea, Liverpool និង Manchester United សុទ្ធតែត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចង់បានកីឡាករសញ្ជាតិបារាំងរូបនេះ ខណៈដែល Paris Saint-Germain ត្រូវបាន Thuram បដិសេធមិនចង់ចូលរួមជាមួយតាំងពីដំបូងម្ល៉េះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ2 days ago
Joao Felix បញ្ជាក់ថា ខ្លួនបានបោះបង់លុយជាច្រើន ដើម្បីចូលរួមជាមួយ Barcelona