Connect with us

បាល់ទាត់អន្តរជាតិ

Real Madrid ត្រៀម​ស្នើ​ខ្ចី​ជើង​ខ្សែ​ប្រយុទ្ធ Vlahovic របស់​ក្លឹប Juventus

Published

on

Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា គ្រោង​នឹងដាក់​ការ​ស្នើ​​ខ្ចី​ជើង​កីឡាករ Dusan Vlahovic របស់​ក្លឹប​សេះបង្កង់ Juventus។ ស្រប​ពេល​ដែល Karim Benzema ជា​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ពិបាក​រក​អ្នក​ជំនួស​បាន ចាកចេញ​ទៅ​អារ៉ាប៊ីសាអូឌីត​ជាមួយ​ក្លឹប Al-Ittihad លោក Carlo Ancelotti កំពុង​សម្លឹង​មើល​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី​ម្នាក់​ជា​ចាំ​បាច់។

កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន Joselu បាន​ចាកចេញ​ពី Espanyol ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​មក Real Madrid ប៉ុន្តែ​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ មិន​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ជម្រើស​ដំបូង​របស់​ក្លឹប​ឡើយ។ ជាមួយ​គ្នា​នេះ​ដែរ ពួក​គេ​ក៏​បាន​ព្យាយាម​ចុះ​ហត្ថលេខា​លើ Kylian Mbappe ប៉ុន្តែ PSG ប្រហែល​ជា​នឹង​មិន​លក់ Mbappe នៅ​ពេល​នេះ​ទេ ហើយ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ​នឹង​ចំណាយ​ពេល​មួយ​រដូវកាល​ទៀត​នៅ Parc des Princes។

យោងតាម​របាយការណ៍​ពី Cadena Ser និង Calciomercato បាន​ឲ្យ​ដឹង​ថា Real Madrid នឹង​សុខ​ចិត្ត​បង់​ប្រាក់ 15 លានអឺរ៉ូ ទៅឲ្យ Juventus ដើម្បី​ចុះ​ហត្ថលេខា​ខ្ចី​ជើង Vlahovic ដែល​មាន​ជម្រើស​ក្នុង​ការ​ទិញ​ផ្ដាច់​កុងត្រា​នៅ​រដូវកាល​បន្ទាប់។ នៅ​ពេល​ចប់​រដូវកាល​ក្រោយ​ពួក​គេ​អាច​នឹង​ទទួល​បាន Mbappe ដោយ​គ្មាន​តម្លៃ​ខ្លួន ហើយ​ពិចារណា​ទិញ​ផ្ដាច់​កុងត្រា​របស់ Vlahovic រឺ​ក៏​អាច​ឲ្យ​គាត់​ត្រឡប់​ទៅ​ទឹកដី​អ៊ីតាលី​វិញ​ក៏​បាន។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២