បាល់ទាត់អន្តរជាតិ
David Moyes ចាប់អារម្មណ៍ចង់យក McTominay មកជំនួសកន្លែងរបស់ Declan Rice

យោងតាមការអះអាងចុងក្រោយមួយបានឲ្យដឹងថា គ្រូបង្វឹករបស់ក្លឹបញញួរធំ West Ham United លោក David Moyes ត្រូវបានគេរាយការណ៍ថា កំពុងជម្រុញឲ្យក្លឹបរបស់គាត់ចុះហត្ថលេខាផ្ទេរខ្សែបម្រើ Scott McTominay របស់ក្លឹបបិសាចក្រហម Manchester United ក្នុងអំឡុងពេលនៃទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។
យ៉ាងណាមិញ អនាគតរបស់កីឡាករវ័យ 26 ឆ្នាំរូបនេះនៅ Old Trafford បច្ចុប្បន្នកំពុងស្ថិតក្នុងការសង្ស័យ ដោយគេជឿថា ក្លឹបបិសាចក្រហម Manchester United កំពុងរងចាំមើលការដេញថ្លៃពីក្លឹបផ្សេងៗ ដែលចង់បានខ្សែបម្រើកណ្ដាលរូបនេះ ព្រោះបច្ចុប្បន្នគេក៏មិនមែនជាកីឡាករសំខាន់ និងជាជម្រើសដំបូងរបស់លោក Erik ten Hag ដែរ។
McTominay ចូលលេងបាន 39 ប្រកួតសម្រាប់បិសាចក្រហម កាលពីរដូវកាលមុន ប៉ុន្តែគាត់បានក្លាយជាជម្រើស 11 នាក់ដំបូងត្រឹមតែ 10 ដងប៉ុណ្ណោះ នៅការប្រកួត Premier League ដោយមាន Casemiro, Bruno Fernandes, Christian Eriksen និង Fred ជាជម្រើសមុនគាត់។ កាលពីខែមករាកន្លងទៅ Newcastle United ត្រូវបានផ្សារភ្ជាប់ជាមួយនឹង McTominay ហើយត្រូវបានគេជឿថា ពួកគេនៅតែបន្តការពិចារណាផ្ទេរកីឡាករវ័យ 26 នៅរដូវក្តៅនេះ។
យោងតាមរបាយការណ៍ដែលចុះផ្សាយថ្មីៗនេះដោយ The Sun បានឲ្យដឹងថា លោក David Moyes គឺជាមនុស្សម្នាក់ដែលពេញចិត្តខ្លាំងចំពោះសមត្ថភាពរបស់ McTominay ហើយគ្រូបង្វឹករូបនេះជឿជាក់ថា គេនឹងជំនួសការបាត់បង់ដ៏ធំមួយដែល Declan Rice បានចាកចេញនៅរដូវក្តៅនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ11 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ23 hours ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona