Connect with us

បាល់ទាត់អន្តរជាតិ

Arda Guler បដិសេធ​ជម្រើស​ក្នុង​ការ​ផ្ទេរ​ទៅ Barcelona

Published

on

ខ្សែ​បម្រើ​ប្រយុទ្ធ Arda Guler ត្រូវ​បាន​គេ​ដឹង​ថា បាន​សម្រេច​ចិត្ត​ចូល​រួម​ជាមួយ​ក្លឹប​យក្ស​អេស្ប៉ាញ La Liga គឺ​ជា​ក្លឹប​អធិរាជស Real Madrid និង​ច្រាន​ចោល​ឱកាស​កាស​នៃ​ការ​ចូលរូម​ជាមួយ Barcelona (នេះ​បើ​យោង​តាម​របាយការណ៍​របស់ The Athletic បាន​ចុះ​ផ្សាយ)។

កីឡាករ​វ័យ​ក្មេង​ដែល​នឹង​មាន​អនាគត​ដ៏​ត្រចះត្រចង់​សញ្ជាតិ​តួ​ក​គី​រូបនេះ​មាន​ជម្រើស​ជា​ច្រើន​នៅ​ក្នុង​ដៃ ដែល​រួម​មាន Arsenal, Ajax, AC Milan, Dortmund, Liverpool និង​ជាពិសេស​គឺ​ក្លឹប​យក្ស​របស់​អេស្ប៉ាញ Real Madrid និង Barcelona។ តម្លៃ​ផ្ទេរ​របស់​គាត់ ត្រូវ​បាន​គេ​ដឹង​ថា 17.5 លានអឺរ៉ូ ជាមួយ​នឹង​ការ​បង់ពន្ធ​រួច​រាល់។

កីឡាករ​វ័យ 18 ឆ្នាំ​រូបនេះ​ស៊ុត​បញ្ចូលទី​បាន 6 គ្រាប់ និង​បញ្ជូនបាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 7 ដង ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន 35 ប្រកួត សម្រាប់​ក្លឹប Fenerbahce កាល​ពី​រដូវកាល​មុន។ ជាមួយ​នឹង​ទម្រង់​លេង​ដ៏​លេចធ្លោរ​នេះ Arda Guler ជារឿយៗ​ត្រូវ​បាន​គេ​ប្រៀបធៀប​ទៅ​នឹង​អតីត​ខ្សែបម្រើ Mesut Ozil ដែល​ធ្លាប់​លេង​ឲ្យ​ក្លឹប Fenerbahce ដែរ ប៉ុន្តែ​បច្ចុប្បន្ន​បាន​ចូលនិវត្តន៍​ហើយ។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២