បាល់ទាត់អន្តរជាតិ
ការពិតត្រូវបានលាតត្រដាង!!! មូលហេតុដែល Arda Guler ជ្រើសរើស Real Madrid ហើយបដិសេធចំពោះ Barcelona

ខ្សែបម្រើវ័យក្មេង Arda Guler ដែលជាកីឡាករឆ្នើមអាយុ 18 ឆ្នាំមកពីប្រទេសទួរគីបានបញ្ចប់ការផ្ទេររបស់គាត់ពីក្លឹប Fenerbahce ទៅ Real Madrid ខណៈដែលដំបូងឡើយគាត់មានការចាប់អារម្មណ៍ពីក្លឹបម្ចាស់ជើងឯក Barcelona។ កីឡាករដែលមានទេពកោសល្យរូបនេះ ជាញឹកញាប់ត្រូវបានគេប្រដូចទៅនឹង Lionel Messi និង Mesut Ozil។
មិនមែនមានតែ Real Madrid និង Barcelona ប៉ុណ្ណោះទេ Arda Guler បានទទួលការចាប់អារម្មណ៍ពីក្លឹបធំៗជាច្រើននៅទូទាំងទ្វីបអឺរ៉ុប។ ជាមួយនឹងទម្រង់លេងដ៏លេចធ្លោរ និងទេពកោសល្យដែលត្រូវបានអ្នកគាំទ្រមើលឃើញនោះ គាត់ត្រូវបានគេដាក់រហស្សនាមថា “Messi ទួរគី” ទៀតផង។
ពាក់ព័ន្ធនឹងការសម្រេចចិត្តទៅចូលរួមជាមួយ Real Madrid ជំនួសឲ្យ Barcelona ដែលជាក្លឹបទាក់ទងគាត់យ៉ាងជិតដិតនោះ មានការយល់ឃើញផ្សេងៗគ្នាជាច្រើន ប៉ុន្តែថ្មីៗនេះការពិតត្រូវបានលាតត្រដាង ដោយគ្រូបង្វឹករបស់ Arda Guler ផ្ទាល់បានបង្ហើបពីរឿងថានេះ៖ “Barcelona បានប្រាប់ Arda Guler ថា ពួកគេនឹងចុះហត្ថលេខាលើគាត់នៅរដូវក្ដៅនេះ ប៉ុន្តែទុកគាត់ឲ្យបន្តលេងនៅ Fenerbahce រយៈពេល 1 ឆ្នាំទៀតសិន។ ផ្ទុយមកវិញ Real Madrid បានប្រាប់គាត់ថា ពួកគេនឹងបញ្ចូលគាត់នៅក្នុងក្រុមឈុតធំភ្លាមៗតែម្ដង”។
ប្រភព: Firstsportz
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ5 hours ago
Joao Cancelo ស៊ុតមួយគ្រាប់ចុងម៉ោង ជួយ Barcelona ឲ្យឈ្នះ Celta Vigo 3-2 (មានវីដេអូ)