Connect with us

បាល់ទាត់អន្តរជាតិ

Sadio Mane កំពុង​ពិភាក្សា​ផ្ទេរ​ទៅ​លេង​នៅ Al-Nassr ជាមួយ Cristiano Ronaldo

Published

on

Sadio Mane ដែល​ជា​អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្លឹប​ហង្សក្រហម Liverpool អាច​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អារ៉ាប៊ីសាអូឌីត​នៅ​ពេល​ឆាប់ៗ​ខាង​មុខ។ កីឡាករ​សញ្ជាតិ​សេណេហ្គាល់​រូប​នេះ បច្ចុប្បន្ន​នៅ​ស្ថិត​ក្រោម​កុងត្រា​ជាមួយ​ក្លឹប Bayern Munich ប៉ុន្តែ​គាត់​ក៏​កំពុង​ពិភាក្សា​ជាមួយ​ក្លឹប Al-Nassr របស់ Cristiano Ronaldo។

យោងតាម​អ្នក​កាសែត​របស់ AIPS Media លោក Sultan Al-Otaibi បាន​និយាយ​ថា Sadio Mane ជិត​ចាកចេញ​ពី​លីគ​កំពូល​នៃ​បាល់ទាត់​តំបន់​អឺរ៉ុប​ហើយ ដើម្បី​ផ្ទេរ​ទៅ​កាន់​ទឹកដី​នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត។ យ៉ាង​ណា​មិញ ខ្សែ​ប្រយុទ្ធ​ស្លាប​រូប​នេះ បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មិន​ល្អ​ឡើយ​នៃ​អាជីព​បាល់ទាត់​របស់​ខ្លួន​នៅ​ទឹកដី​អាឡឺម៉ង់ គិត​ចាប់​តាំង​ពី​ការ​ចាកចេញ​ពី Liverpool មក។

គួរ​រំលឹកផង​ដែរ​ថា Sadio Mane គឺ​ជា​កីឡាករ​ដែល​ធ្លាប់​មាន​ទម្រង់​លេង​លេចធ្លោរ​បំផុត​មួយ​រូប ដោយ​កំឡុង​ពេល​ដែល​គាត់​លេង​នៅ Liverpool គាត់​ធ្លាប់​បាន​ពាន Africa Cup of Nations ឆ្នាំ 2021 ជា​មួយ​ក្រុម​ជម្រើស​ជាតិ, ឈ្នះពាន Premier League និង UEFA Champions League ផង​ដែរ។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២