Connect with us

បាល់ទាត់អន្តរជាតិ

Real Madrid នឹង​ដាក់ Arda Guler ឲ្យ​ខ្ចី​ជើង​ទៅ​ក្លឹប​ផ្សេង​នៅ​រដូវកាល​ក្រោយ!!!​

Published

on

ខ្សែបម្រើ​ប្រយុទ្ធ​វ័យ​ក្មេង Arda Guler របស់​ក្លឹប Real Madrid ទំនង​ជា​នឹង​ចាកចេញ​ពី​ក្លឹប​របស់​ខ្លួន​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​នៅ​រដូវកាល​ក្រោយ ដើម្បី​ទទួល​បាន​បទ​ពិសោធន៍ និង​ឱកាស​លេង​ច្រើន​ជាង​មុន។ យ៉ាង​ណា​មិញ កីឡាករ​សញ្ជាតិ​ទួរគី​រូប​នេះ​ទើប​នឹង​បាន​ចូលរួម​ជាមួយ Real Madrid កាល​ពី​ដើម​រដូវ​កាល​កន្លង​ទៅ​ប៉ុណ្ណោះ។

យោង​តាម​របាយការណ៍​ច្បាស់ការណ៍​ពី​អ្នក​កាសែត​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា Arda Guler នឹង​ជួបជា​មួយ​ថ្នាក់​ដឹកនាំ​របស់ Real Madrid បន្ទាប់​ពី​ចប់​រដូវកាល​នេះ។ គាត់​ចង់​ដឹង​ពី​ផែនការ​របស់​ក្លឹប សម្រាប់​គាត់ ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​បំផុត​មួយ ដើម្បី​បន្ត​អាជីព​របស់​ខ្លួន​ឲ្យ​មាន​ពន្លឺ​រស្មី​ឡើង​វិញ។

ទន្ទឹម​នឹង​នេះ​ដែរ របាយការណ៍​ចុង​ក្រោយ​មួយបាន​លើក​ឡើង​ថា ក្លឹប AC Milan, Sevilla និង Real Sociedad ចាប់​អារម្មណ៍​ក្នុង​ការ​ខ្ចី​ជើង​កីឡាករ​វ័យ 19 ឆ្នាំ​រូបនេះ។ គួរ​រំលឹក​ផង​ដែរ​ថា កាល​ពី​រដូវក្តៅ​ឆ្នាំ​មុន Real Madrid បាន​ទិញ Arda Guler ពី Fenerbahce ក្នុង តម្លៃ 20 លានអឺរ៉ូ។ យ៉ាង​ណា គិត​មក​ទល់​នឹង​ពេល​នេះ​រូប​គេ​បាន​ចូល​លេង​ត្រឹម​តែ​ 7 ប្រកួត​ប៉ុណ្ណោះ ហើយ​រួម​ចំណែក​ស៊ុត​បញ្ចូន​ទី​បាន 1 គ្រាប់។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២