បាល់ទាត់អន្តរជាតិ
បុរសម្នាក់ទម្លាយថា Vinicius Jr ធ្លាប់ជាអ្នកគាំទ្រដ៏ស្មោះស្ម័គ្ររបស់ Barcelona

អតីតលេខាធិការបច្ចេកទេសរបស់ក្លឹប Barcelona និងជាភ្នាក់ងារទិញលក់កីឡាករសញ្ជាតិប្រេស៊ីល Andre Cury បានធ្វើការអះអាងដ៏គួរឲ្យភ្ញាក់ផ្អើលមួយថា តារាឆ្នើមរបស់ក្លឹប Real Madrid គឺខ្សែប្រយុទ្ធ Vinicius Jr ធ្លាប់ជាអ្នកគាំទ្រដ៏ស្មោះស្ម័គ្រម្នាក់របស់ក្លឹបអ្នកមានបុណ្យ Barcelona។
យ៉ាងណាមិញ សម្រាប់អ្នកដែលមិនស្គាល់ Andre Cury, គាត់គឺជាមនុស្សម្នាក់ដែលធ្លាប់បានដើរតួយ៉ាងសំខាន់ក្នុងការជួយ Barcelona ឲ្យចុះហត្ថលេខាលើកីឡាករដែលមានទេពកោសល្យមួយចំនួនក្នុងប្រវត្តិសាស្ត្រ។ កីឡាករសញ្ជាតិប្រេស៊ីល Neymar Jr. ក៏ជាកីឡាករម្នាក់ដែល Andre Cury បានជួយនាំយកមកក្លឹបយក្សកាតាឡាន់ផងដែរ។
នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ បុរសសញ្ជាតិប្រេស៊ីលរូបនេះបានអះអាងថា Vinicius Jr គឺជាអ្នកគាំទ្រដ៏ស្មោះស្ម័គ្រម្នាក់របស់ Barcelona។ គាត់បាននិយាយថា៖ “Vinicius Jr គឺជាអ្នកគាំទ្រដ៏ពិតប្រាកដម្នាក់។ ខ្ញុំអាចបង្ហាញបានថា គាត់បានរំភើបរីករាយរហូតដល់ស្រក់ទឹកភ្នែក បន្ទាប់ពី Barcelona បានវាយបកយកឈ្នះ 6-1 ទល់នឹង PSG (កាលពីឆ្នាំ 2017)”។
ផ្សេងពីនេះដែរ វិលត្រឡប់ទៅឆ្នាំ 2017 អតីតអ្នកតំណាងរបស់ក្លឹប Barcelona រូបនេះបានអះអាងថា ខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Vinicius Jr ជិតនឹងក្លាយជាកីឡាកររបស់ក្លឹបយក្សកាតាឡាន់ទៅហើយ ប៉ុន្តែនៅពេលចុងក្រោយគាត់បានចូលរួមជាមួយ Real Madrid។ ពាក់ព័ន្ធនឹងរឿងនេះដែរ Andre Cury បានលើកឡើងថា Vinicius Jr ធ្លាក់ក្នុងដៃ Real Madrid ដោយសារមិត្តភក្តិជិតស្និទ្ធិរបស់គាត់ បានក្បត់នឹងគាត់។ ប្រសិនបើគ្មានឧបសគ្គណាមួយកើតឡើងទេនោះ ប្រហែលជាពេលនេះយើងបានឃើញ Vinicius Jr ពាក់អាវរបស់ Barcelona បាត់ទៅហើយ។
ប្រភព: Firstsportz
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ12 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ1 day ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona