បាល់ទាត់អន្តរជាតិ
Allan Saint-Maximin កំពុងស្វែងរកក្លឹបថ្មី ខណៈដែលការផ្ទេរទៅអារ៉ាប៊ីសាអូឌីតជាជម្រើសមួយក្នុងដៃ
កីឡាករសញ្ជាតិបារាំងដែលមានប្រាក់បៀវត្សរ៍ 4.5 លានអឺរ៉ូ កំពុងព្យាយាមចង់ស្វែងរកទ្រនំថ្មីនៅ Serie A ប្រសិនបើគាត់ចាកចេញពី Newcastle ក្នុងរដូវកាលនេះ។ ជាការពិតណាស់ អារ៉ាប៊ីសាអូឌីត ក៏ត្រូវបានគេដឹងថា ជាជម្រើសមួយសម្រាប់ខ្សែប្រយុទ្ធឆ្នើមរូបនេះដែរ បើទោះបីជាគាត់មិនទាន់សម្រេចចិតចង់ទៅលេងនៅទីនោះក៏ដោយ។
តារាឆ្នើមដែលពូកែញាក់បាល់ Allan Saint-Maximin ត្រូវបានគេដឹងថា កំពុងតាមដានដោយក្លឹបនៅ Premier League ចំនួនពីរគឺ Everton និង Crystal Palace។ ទន្ទឹមនឹងនេះដែរ AC Milan ដែលជាក្លឹបនៅអ៊ីតាលី និងក្លឹបយក្សរបស់បារាំង Marseille ក៏ត្រូវបានគេដឹងថា ចាប់អារម្មណ៍សម្រាប់ការផ្ទេរកីឡាករវ័យ 26 ឆ្នាំរូបនេះដែរ។
យ៉ាងណាមិញ ប្រសិនបើ Allan Saint-Maximin សម្រេចចិត្តលើអនាគតរបស់ខ្លួន ដោយនៅតែចង់ចាកចេញពីក្លឹបបច្ចុប្បន្ន ហើយគាត់មិនអាចស្វែងរកក្លឹបថ្មីនៅលីគកំពូលទាំង 5 របស់អឺរ៉ុបបាន នោះគាត់នឹងសល់ជម្រើសពិសេសមួយនៅក្នុងដៃ ដោយផ្ទេរទៅអារ៉ាប៊ីសាអូឌីត ខណៈដែលមានក្លឹបជាច្រើននៅ Saudi Pro League ចង់បានគាត់ដូចជា៖ Al Nassr, Al Hilal, Al Ittihad និង Al Ahli។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ5 days ago
Unai Emery បដិសេធមិនឲ្យក្លឹបនាំយកខ្សែបម្រើរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ត្រៀមចែកផ្លូវគ្នាជាមួយលោក Carlo Ancelotti
-
បាល់ទាត់អន្តរជាតិ2 days ago
Mikel Arteta មិនជឿថា Liverpool អាចរក្សាតំណែងកំពូលរបស់ខ្លួនរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះនោះទេ