បាល់ទាត់អន្តរជាតិ
Tottenham Hotspur កំពុងបញ្ចុះបញ្ចូល Kane ឲ្យបន្តកុងត្រាថ្មី ដែលមានប្រាក់ពលកម្មដ៏ច្រើនលើសលុប

ខ្សែប្រយុទ្ធ Harry Kane របស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានគេរាយការណ៍មកថា អាចនឹងបន្តកុងត្រានៅក្លឹបបច្ចុប្បន្នរបស់ខ្លួនបន្តទៀត ខណៈដែលពេលនេះ ទឹកប្រាក់ប្រមាណជា 400,000 ផោន ក្នុងមួយសប្តាហ៍ កំពុងត្រូវបានរៀបចំឡើងដើម្បីទាក់ទាញចិត្តខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ។
យ៉ាងណាមិញ កាពីតែនក្រុម និងជាខ្សែប្រយុទ្ធឆ្នើម Harry Kane នឹងដើរចេញពី Tottenham Hotspur ដោយគ្មានតម្លៃខ្លួននៅចុងបញ្ចប់នៃរដូវកាល 2023-2024 ពេលដែលកុងត្រារបស់គាត់ផុតកំណត់។ ទោះបីជាជោគជ័យផ្ទាល់ខ្លួន និងត្រូវបានគេចាត់ទុកជាកីឡាករល្អបំផុតក៏ដោយ កីឡាករវ័យ 29 ឆ្នាំរូបនេះមិនទាន់ឈ្នះពានរង្វាន់អ្វីជាដុំកំភួន ជាមួយនឹង Tottenham Hotspur នៅឡើយទេ ក្រោយឆ្នាំ 2007-2008 ឈ្នះមេដាយប្រាក់ EFL Cup។
អនាគតរបស់ Harry Kane ត្រូវបានគេចាប់ផ្ដើមជជែកវែកញែកជាថ្មីម្ដងទៀតបន្ទាប់ពីក្លឹប Bayern Munich, Paris Saint-Germain និង Manchester United កំពុងតាមដានយ៉ាងជិតដិតដើម្បីផ្ទេរគាត់ចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួន។ ផ្ទុយមកវិញ ថ្មីៗនេះប្រធានក្លឹបមាន់ខ្នាយមាសលោក Daniel Levy បាននិយាយដោយជំហរច្បាស់លាស់ថា Harry Kane នៅតែជាកីឡាកររបស់ពួកគេ និងមិនមែនសម្រាប់លក់នៅរដូវក្តៅនេះឡើយ។
ជាលទ្ធផល Daniel Levy កំពុងធ្វើការបញ្ចុះបញ្ចូល Kane ដើម្បីឲ្យគាត់ស្នាក់នៅ Tottenham Hotspur បន្តទៀត ស្របពេលដែលរបាយការណ៍ពី The Telegraph បានចុះផ្សាយថា ក្លឹបមាន់ខ្នាយមាស នឹងដាក់លុយធំ ដែលមានតម្លៃ 400,000 ផោនក្នុងមួយសប្តាហ៍សម្រាប់តម្លើងប្រាក់ពលកម្មដល់កីឡាករវ័យ 29 ឆ្នាំ Harry Kane ប្រសិនបើគាត់បន្តកុងត្រាថ្មីជាច្រើនឆ្នាំទៀតជាមួយពួកគេ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ12 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ24 hours ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona