Connect with us

បាល់ទាត់អន្តរជាតិ

Allan Saint-Maximin សម្រេច​ចិត្ត​ចាកចេញ​ពី​ទឹកដី​អង់គ្លេស ទៅ​អារ៉ាប៊ីសាអូឌីត

Published

on

ក្រោយ​ពី​មាន​ពាក្យ​ចចាម​អារ៉ាម​ជា​ច្រើន​កាល​ពី​ពេល​ថ្មីៗ​នេះ ពាក់​ព័ន្ធ​នឹង​ខ្សែ​ប្រយុទ្ធ​ស្លាប Allan Saint-Maximin ពេល​នេះ​ក្លឹប Newcastle United បាន​ប្រកាស​បញ្ជាក់​ជា​ផ្លូវការណ៍​ហើយ​ថា តារា​ឆ្នើម​ដែល​ធ្លាប់​រស់​ក្នុង​ទ្រនំ​ជាមួយ​ពួក​គេ​រយៈ​ពេល 5 ឆ្នាំ បាន​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ក្លឹប Al-Ahli របស់​អារ៉ាប៊ីសាអូឌីត​ហើយ ជាមួយ​នឹង​តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​ដែល​មិន​បង្ហាញ។

កីឡាករ​វ័យ 26 ឆ្នាំ​រូបនេះ​បាន​មក​ដល់ Newcastle United ក្នុង​ខែ​សីហា ឆ្នាំ 2019 ហើយ​គាត់​បាន​បង្ហាញ​ខ្លួន​សរុប ក្នុង​នាម​ជា​កីឡាករ​ដ៏​សំខាន់​របស់​ក្លឹប​ចំនួន 124 ប្រកួត ដោយ​ស៊ុត​បញ្ចូលទី​បាន 13 គ្រាប់ និង Assists បាន​ចំនួន 21 ដង។ Saint-Maximin បាន​បង្ហាញ​ខ្លួន​ចំនួន 31 ប្រកួត​សម្រាប់ Newcastle United កាល​ពី​រដូវកាល​មុន ប៉ុន្តែ​គាត់​បាន​ស៊ុតបញ្ចូល​ទី​បាន​តែ 1 គ្រាប់​គត់ និង Assists ចំនួន 5 លើក។

ដំបូង​ឡើយ គេ​បាន​គិត​ថា Allan Saint-Maximin នឹង​ចាកចេញ​ពី Newcastle United ដើម្បី​ស្វែងរក​ការ​​ប្រកួត​ប្រជែង​ថ្មី ប៉ុន្តែ​ក្លឹប​នៅ​អារ៉ាប៊ីសាអូឌីត មិន​មែន​ជា​ជម្រើស​របស់​គាត់​នោះ​ទេ។ ផ្ទុយ​មក​វិញ កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ ត្រូវ​បាន​ទាក់ទាញ​ចិត្ត​ឲ្យ​ចាកចេញ​ពី​តំបន់​អឺរ៉ុប ទៅ​មជ្ឃឹម​បូព៌ា​ជាមួយ​ក្លឹប Al-Ahli។

ប្រភព: Sportsmole

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២