បាល់ទាត់អន្តរជាតិ
Jarrod Bowen ប្រាប់ឈ្មោះកីឡាករមួយរូបដែលខ្លួនចង់លេងជាមួយបំផុត

ខ្សែប្រយុទ្ធឆ្នើម Jarrod Bowen ដែលជាកីឡាករបាល់ទាត់អាជីពរបស់ក្រុមជម្រើសជាតិអង់គ្លេស និងបច្ចុប្បន្នកំពុងប្រកបអាជីពជាមួយក្លឹប West Ham United នៃក្របខ័ណ្ឌ Premier League ថ្មីៗនេះបានបង្ហាញនូវរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយពាក់ព័ន្ធនឹងកីឡាករដែលគាត់ស្រឡាញ់ និងចង់លេងជាមួយបំផុត។
នៅពេលដែលត្រូវបានសួរដោយ JD Football អំពីកីឡាករល្អបំផុតដែលគាត់ធ្លាប់លេងជាមួយ Jarrod Bowen បានជ្រើសរើសយកខ្សែបម្រើ Declan Rice ដោយពួកគេជាមិត្តរួមក្រុមជាមួយនឹងគ្នានៅក្លឹប West Ham United និងក្រុមជម្រើសជាតិអង់គ្លេស។ ទោះជាយ៉ាងណា អ្នកទាំងពីរមិនមែនជាមិត្តរួមក្រុមជាមួយគ្នាទៀតឡើយ បន្ទាប់ពី Declan Rice បានសម្រេចចិត្តចាកចេញទៅចូលរួមជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal កាលពីពេលថ្មីៗនេះ។
យ៉ាងណាមិញ JD Football ក៏បានបន្តសួរសំណួរមួយទៀតទៅកាន់ខ្សែប្រយុទ្ធរូបនេះ អំពីកីឡាករដែលគាត់ចង់លេងជាមួយបំផុត។ Jarrod Bowen បាននិយាយថា៖ “Lionel Messi ព្រោះគាត់ជា Idol របស់ខ្ញុំ។ ខ្ញុំធំឡើងដោយមាន David Beckham ជាកីឡាករដែលខ្ញុំស្រឡាញ់ ប៉ុន្តែនៅពេលដែលខ្ញុំយល់ពីបាល់ទាត់កាន់តែច្រើន សម្រាប់ខ្ញុំ Messi គឺល្អបំផុត។ ដូច្នេះការលេងជាមួយគាត់ គឺជាអារម្មណ៍ដ៏រំភើបមួយ”។
ប្រភព: JD Football
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ2 days ago
Joao Felix បញ្ជាក់ថា ខ្លួនបានបោះបង់លុយជាច្រើន ដើម្បីចូលរួមជាមួយ Barcelona