បាល់ទាត់អន្តរជាតិ
Tottenham Hotspur កំពុងពិចារណាផ្ទេរខ្សែប្រយុទ្ធស្លាប Jarrod Bowen

ខ្សែប្រយុទ្ធ Jarrod Bowen របស់ក្លឹប West Ham United ត្រូវបានគេរាយការណ៍ថា បានក្លាយជាគោលដៅផ្ទេរមួយសម្រាប់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur។ កីឡាករវ័យ 26 ឆ្នាំរូបនេះបានក្លាយជាតារាឆ្នើមនៅ Premier League ចាប់តាំងពីចាកចេញពី Hull City ក្នុងឆ្នាំ 2020 និងថ្មីៗនេះបានបញ្ចប់រដូវកាល 2022-2023 ជាមួយនឹងការឈ្នះពាន Europa Conference League។
កីឡាករសញ្ជាតិអង់គ្លេសរូបនេះបានរួមចំណែកស៊ុតបញ្ចូលទីចំនួន 6 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមចំនួន 6 ដង ក្នុងការប្រកួតក្របខ័ណ្ឌ Premier League ទាំង 38 ប្រកួតរបស់ West Ham United រដូវកាលមុន។ ទន្ទឹមនឹងនេះដែរ Jarrod Bowen នៅសល់កុងត្រារយៈពេល 2 ឆ្នាំទៀត ជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន។
ទោះជាយ៉ាងណាក៏ដោយរបាយការណ៍ពី The Athletic បានអះអាងថា Tottenham Hotspur កំពុងតាមដានពីស្ថានភាពរបស់ Jarrod Bowen និងដាក់គោលដៅលើគាត់ សម្រាប់ការផ្ទេររដូវក្តៅនេះផងដែរ។ គ្រូបង្វឹកថ្មីលោក Ange Postecoglou ត្រូវបានគេដឹងថា មានបំណងចង់ពង្រឹងក្រុមដែលគាត់ទើបចូលដឹកនាំដំបូង ហើយ Bowen ធ្លាប់ជាគោលដៅរបស់ពួកគេអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ4 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល