បាល់ទាត់អន្តរជាតិ
Ruben Neves បានស្នើរសុំចាកចេញពី Wolves ហើយ ខណៈដែល Barcelona, Man Utd និង Arsenal កំពុងទាក់ទងចង់បាន
ខ្សែបម្រើឆ្នើម Ruben Neves បានស្នើសុំចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួន Wolverhampton Wanderers ហើយនៅពេលនេះ (បើយោងតាមរបាយការណ៍ច្បាស់ការណ៍មួយបានចុះផ្សាយ)។
កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ បានរួមរស់នៅជាមួយ Wolves តាំងពីឆ្នាំ 2018 ហើយធ្លាប់បានក្លឹបធំៗជាច្រើនចាប់អារម្មណ៍លើទម្រង់លេងដ៏ល្អរបស់គាត់នៅក្នុងតំណែងជាខ្សែបម្រើ។ នៅរដូវកាលនេះ Ruben Neves បានបង្ហាញខ្លួនចំនួន 28 ប្រកួតនៅ Premier League ដោយស៊ុតបញ្ចូលទីបាន 4 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 2 ដង។
Ruben Neves គាត់ចង់ចាកចេញពីក្លឹប ក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខ អាចនឹងមានហេតុផលគ្រប់គ្រាន់បំផុត គឺចង់ស្វែងរកការប្រកួតប្រជែងថ្មី និងក្លឹបថ្មីដែលមានឱកាសក្នុងការលេងពានធំៗបាន។ មានក្លឹបជាច្រើនកំពុងទាក់ទងចង់បាន Ruben Neves ដូចជា Barcelona, Arsenal, Spurs និង Atletico Madrid។
ដោយឡែក Manchester United ក៏ត្រូវបានគេភ្ជាប់ជាមួយនឹងការផ្ទេរកីឡាករវ័យ 25 ឆ្នាំរូបនេះផងដែរ ដោយមានពាក្យចចាមអារ៉ាមជាច្រើនតាំងពីរដូវក្ដៅមុនមកម្ល៉េះ។
ប្រភព: Si
-
បាល់ទាត់អន្តរជាតិ5 days ago
Barcelona ត្រៀមចុះហត្ថលេខាលើខ្សែការពារកណ្ដាលមួយរូបរបស់ក្លឹប Gent
-
បាល់ទាត់អន្តរជាតិ3 days ago
Lautaro Martinez បដិសេធមិនព្រមបន្តកុងត្រាថ្មីជាមួយ Inter Milan
-
បាល់ទាត់អន្តរជាតិ2 days ago
រឿងរ៉ាវដ៏គួរឲ្យអស់សំណើចមួយចំនួនដែលអ្នកមិនធ្លាប់ដឹងពី Lautaro Martinez