Connect with us

បាល់ទាត់អន្តរជាតិ

Real Madrid មិន​ដែល​ចាញ់​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League ទេ ក្នុង​រយៈពេល​ជាង 40 ឆ្នាំ​ចុង​ក្រោយ​នេះ

Published

on

ក្លឹប​អធិរាជស Real Madrid បាន​ឈ្នះពាន​រង្វាន់ UEFA Champions League រដូវកាល​ឆ្នាំ 2024។ នៅ​វគ្គផ្តាច់ព្រ័ត្រ​នៃ​ការ​ប្រកួត​ឆ្នាំ​នេះ Real Madrid បាន​យក​ឈ្នះ​ទៅ​លើ Borussia Dortmund ក្នុង​លទ្ធផល 2-0 ខណៈ​ដែល Daniel Carvajal និង Vinicius Jr រក​បាន​ម្នាក់ 1 គ្រាប់​ដូច​គ្នា។

អ្វី​ដែល​គួរ​ឲ្យ​សាទរ​ក្នុង​ជ័យ​ជម្នះ​នេះ Real Madrid បាន​បន្ថែម​កំណត់ត្រា​ជា​ក្រុម​ដែល​មាន​ពាន UCL ច្រើន​ជាង​គេ និង​មាន​ចំនួន​សរុប​រហូត​ដល់ 15 ពាន ដោយ​មិន​មាន​ក្រុម​ណា​មួយ​ក្នុង​ភពផែន​ដី​នេះ​ស្ថិត​នៅ​ក្បែរ​កំណត់ត្រា​របស់​ពួក​គេ​ឡើយ។ ក្លឹប​ដែល​ធ្លាប់​ឈ្នះ​ពាន UCL ច្រើន​លំដាប់​ទី 2 គឺ AC Milan ដោយ​ធ្លាប់​ឈ្នះ​ត្រឹម​តែ 7 ​ដង​ប៉ុណ្ណោះ។

រឿង​ដែល​គួរ​ចាប់​អារម្មណ៍​ផ្សេង​ពី​នេះ​ទៀត​គឺ Real Madrid បាន​បង្កើត​កំណត់ត្រា​ឈ្នះ​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League ជា​លើក​ទី 9 ជាប់ៗ​គ្នា។ ពួក​គេ​ធ្លាប់​ចាញ់​វគ្គ​ផ្ដាច់ព្រ័ត​លើក​ចុងក្រោយ​បង្អស់ គឺ​នៅ​ឆ្នាំ 1981 ដែល​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់ Liverpool។

សរុប​មក Real Madrid ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ចំនួន 19 ដង ឈ្នះ​បាន 15 ​ដង និង​ចាញ់​​តែ 4 ដង​ប៉ុណ្ណោះ។ ចាប់​តាំង​ពី​ឆ្នាំ 1983 មក ឲ្យ​តែ Real Madrid ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត ពួក​គេ​មិន​ដែល​ចាញ់​ឡើយ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២