បាល់ទាត់អន្តរជាតិ
ខ្សែការពារវ័យ 32 ឆ្នាំ Dani Carvajal ជាប់ឈ្មោះជាកីឡាករល្អបំផុតប្រចាំការប្រកួតវគ្គផ្ដាច់ព្រ័ត UCL កាលពីម្សិលមិញ
ខ្សែការពារចាស់វស្សា Dani Carvajal របស់ក្លឹបអធិរាជស Real Madrid បានជាប់ឈ្មោះជាកីឡាករល្អបំផុតក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ឆ្នាំ 2023/2024 ទល់នឹង Borussia Dortmund កាលពីម្សិលមិញនេះ (យោងតាមការប្រកាសជាផ្លូវការណ៍របស់ UEFA)។
យ៉ាងណាមិញ នៅក្នុងការប្រកួតនោះ Real Madrid បានយកឈ្នះ Borussia Dortmund ដោយលទ្ធផល 2-0។ ការទទួលបានជ័យជម្នះលើកនេះ គឺជាជ័យជំនះនៃការឈ្នះពានទី 15 របស់ Real Madrid នៅក្នុងក្របខ័ណ្ឌ UEFA Champions League ដែលជាកំណត់ត្រាវ៉ាដាច់ក្រុមជាច្រើនផ្សេងទៀតនៅតំបន់អឺរ៉ុប។
ខ្សែការពារស្ដាំ Dani Carvajal រកបានគ្រាប់បាល់បើកឆាក ក្នុងការប្រកួតនេះនៅនាទីទី 74 ដោយការបញ្ជូនបាល់ពី Toni Kroos។ គ្រាប់បាល់នេះដែរ ជាគ្រាប់ដំបូងសម្រាប់ខ្សែការពារសញ្ជាតិអេស្ប៉ាញ Dani Carvajal នៅរដូវកាល 2023/2024។ Dani Carvajal ក៏ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករមួយចំនួនទៀតរបស់ Real Madrid ដែលបានឈ្នះពាន UCL ជាលើកទី 6 ក្នុងអាជីពរបស់ខ្លួន។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត