បាល់ទាត់អន្តរជាតិ
Lautaro Martinez បដិសេធមិនព្រមបន្តកុងត្រាថ្មីជាមួយ Inter Milan
![](https://x-sportkh.com/wp-content/uploads/2024/05/article-003836-1.jpg)
នៅពេលនេះក្លឹប Inter Milan មិនអាចឈានដល់កិច្ចព្រមព្រៀងជាមួយខ្សែប្រយុទ្ធសំខាន់របស់ខ្លួន Lautaro Martinez បានទេ លើលក្ខខណ្ឌនៃការបន្តកុងត្រាថ្មី។ យ៉ាងណាមិញ សម្រាប់កុងត្រាបច្ចុប្បន្នរបស់កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ មានសុពលភាពដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2026។
យោងតាមរបាយការណ៍ដែលអះអាងដោយអ្នកកាសែតអ៊ីតាលី Nicolo Schira បានឲ្យដឹងថា ក្លឹប Inter Milan កំពុងដាក់សំណើរថ្មី ដោយផ្ដល់ប្រាក់ខែដល់ Lautaro Martinez បន្ថែមលើសប្រាក់ខែបច្ចុប្បន្នចំនួន 3 លានអឺរ៉ូ ដែលនោះគឺតិចជាងអ្វីគាត់ចង់បាន។ ការចរចារនៃភាគីទាំង 2 រវាងក្លឹប និងកីឡាករកំពុងត្រូវបានជាប់គាំងបណ្ដោះអាសន្ន។
គួរដឹងផងដែរថា Lautaro Martinez មានវ័យទើបតែ 26 ឆ្នាំប៉ុណ្ណោះ និងបានចូលរួមជាមួយ Inter Milan តាំងពីឆ្នាំ 2018 ដែលពេលនោះ ក្លឹបអ៊ីតាលីមួយនេះបានចំណាយប្រាក់ទិញគាត់ 25 លានអឺរ៉ូពី Racing Club។ ចាប់តាំងពីពេលនោះមក Lautaro Martinez បានបង្ហាញខ្លួនសរុប 282 ប្រកួត និងស៊ុតបញ្ចូលទីបាន 129 គ្រាប់។
ប្រភព: Dailysports