Connect with us

បាល់ទាត់អន្តរជាតិ

Chelsea ត្រៀម​កញ្ចប់​ថវិកា 111 លានផោន ដើម្បី​ចរចា​ផ្ទេរ​ខ្សែ​បម្រើ Federico Valverde

Published

on

ក្លឹប​តោខៀវ Chelsea ត្រូវ​​បាន​​គេ​រាយការណ៍​ថា កំពុង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ក្នុង​ការ​ចរចា​ជាមួយ​​ក្លឹប​អធិរាជស Real Madrid ជាមួយ​នឹង​ការ​ដាក់​សំណើរ​​ដ៏​ធំ​មួយ​ជា​ទឹកប្រាក់​ចំនួន​រហូត​ដល់ 130 លាន​អឺរ៉ូ (111.7 លាន​ផោន) សម្រាប់​ផ្ទេរ​ខ្សែ​បម្រើ​សញ្ជាតិ​អ៊ុយរូហ្គាយ Federico Valverde។

នៅ​រដូវក្ដៅ​នេះ តោខៀវ Chelsea បាន​បាត់បង់​កីឡាករ​ជាច្រើន​នាក់ ដោយ​ដំបូង​ឡើយ​ពួក​គេ​បាន​អនុញ្ញាត​ឲ្យ Jorginho ចាកចេញ​ទៅ​ចូលរួម​ជាមួយ Arsenal នៅ​ពេល​កុងត្រា​ផុត​កំណត់​កាល​ពី​ខែ​មករា​កន្លង​ទៅ។ បន្ទាប់​ពី​ការ​បញ្ចប់​រដូវកាល​ជាមួយ​នឹង​ចំណាត់​ថ្នាក់​លេខ 12 ក្នុង​ក្របខ័ណ្ឌ Premier League កាល​ពី​រដូវកាល​មុន លោក Mauricio Pochettino ដែល​ជា​គ្រូ​បង្វឹក​ថ្មី​បាន​ចូល​មក​ដឹកនាំ និង​បាន​រុះរើ​ក្រុម​ឡើង​វិញ ហើយ​បាន​ឲ្យ​ខ្សែបម្រើ​កណ្តាល​ជា​ច្រើន​រូប​ចាកចេញ​ដូច​ជា Mateo Kovacic, N’Golo Kante, Tiemoue Bakayoko, Ruben Loftus-Cheek និង Mason Mount។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ តោខៀវ​មិន​ទាន់​បាន​បន្ថែម​កីឡាករ​ថ្មី​ណា​ម្នាក់​ដែល​លេង​នៅ​តំបន់​បម្រើ​នោះ​ទេ ផ្ទុយ​ទៅ​វិញពួក​គេ​បាន​ពង្រឹង​បន្ថែម​នៅ​តំបន់​ប្រយុទ្ធ​ដោយ​ចុះ​ហត្ថលេខា​លើ Christopher Nkunku, Nicolas Jackson, Angelo Gabriel និង Diego Moreira។ ក្លឹប​តោខៀវ Chelsea ត្រូវ​បាន​គេ​មើល​ឃើញ​ថា នឹង​នាំ​យក​កីឡាករ​ដ៏​មាន​គុណភាព​ម្នាក់ មក​លេង​នៅ​តំបន់​បម្រើ​របស់​ខ្លួន ហើយ​កីឡាករ​រូប​នោះ​នឹង​អាច​ល្អ​ប្រសើរ​ជាង​កីឡាករដែល​មាន​ស្រាប់​របស់​ពួក​គេ។

យ៉ាង​ណា​មិញ ថ្មីៗ​នេះ​សារព័ត៌មាន​របស់​អេស្ប៉ាញ Football365 បាន​អះអាង​ថា Chelsea កំពុង​រៀប​ចំ​ការ​ដេញ​ថ្លៃ​ដ៏​ធំ​សម្បើម​មួយ​រហូត​ដល 130 លាន​អឺរ៉ូ សម្រាប់​ខ្សែបម្រើ Federico Valverde របស់ Real Madrid។ កន្លង​មក ប្រធាន​ក្លឹប Real Madrid លោក Florentino Perez ធ្លាប់​បាន​បដិសេធ​សំណើរ​ផ្ទេរ Valverde ម្ដង​រួច​មក​ហើយ ដោយ​ពេល​នោះ​ជា​ការ​ដេញ​ថ្លៃ​ពី Liverpool ជា​ទឹកប្រាក់ 80 លានអឺរ៉ូ (68.7 លានផោន)។

ការ​ដាក់​សំណើរ 130 លាន​អឺរ៉ូ របស់​តោខៀវ Chelsea ជា​រឿង​ផ្សេង​មួយ​ទៀត ដែល​អាច​ឲ្យ​ក្លឹប​យក្ស​អេស្ប៉ាញ​ពិចារណា​ជា​ថ្មី​ម្ដង​ទៀត​លើ​អនាគត​របស់ Valverde។ ពេល​នេះ​ពួក​គេ​មាន Jude Bellingham និង Arda Guler ដែល​សុទ្ធ​តែ​ជា​កីឡាករ​ត្រូវ​ប្រកួត​ប្រជែង​នៅ​តំបន់​បម្រើ​ជាមួយ Federico Valverde។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២