បាល់ទាត់អន្តរជាតិ
គ្រូបង្វឹករបស់ក្លឹប Brentford ប្រាប់ទៅ Arsenal ថា David Raya មានតម្លៃខ្លួន 40 លានផោន
គ្រូបង្វឹករបស់ក្លឹប Brentford លោក Thomas Frank បានសារភាពថា គាត់ចង់ទទួលបាន 40 លានផោន ពីក្លឹបកាំភ្លើងធំ Arsenal ដែលដាក់គោលដៅចង់ផ្ទេរយក David Raya។ អតីតអ្នកចាំទីរបស់ក្លឹប Blackburn រូបនេះ នៅមានកុងត្រាបច្ចុប្បន្នជាមួយ Brentford ត្រឹមតែមួយឆ្នាំទៀតប៉ុណ្ណោះ ស្របពេលដែលមានក្លឹបធំៗជាច្រើនកំពុងចាប់អារម្មណ៍ចង់បានគាត់។
កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ គឺអ្នកចាំទីដ៏សំខាន់ និងជាជម្រើសដំបូងរបស់ Brentford។ កាលពីរដូវកាលមុន គាត់បានជួយឲ្យ Brentford បញ្ចប់រដូវកាលជាមួយនឹងចំណាត់ថ្នាក់លេខ 9 ដោយរក្សាបាន Clean Sheets 12 ដង ក្នុងចំណោម 38 ប្រកួតនៅ Premier League។
ស្របពេលដែលទម្រង់លេងរបស់ David Raya លេចធ្លោរខ្លាំងនោះ គាត់ក៏ជាកីឡាករដែលនឹងផុតកុងត្រានៅចុងបញ្ចប់នៃរដូវកាលក្រោយផងដែរ។ អ្នកចាំទីវ័យ 27 ឆ្នាំរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹបធំៗមួយចំនួនដូចជា Tottenham Hotspur, Bayern Munich និង Arsenal។
យ៉ាងណាមិញ Brentford ត្រូវបានគេដឹងថា មិនចង់ទុក David Raya រហូតដល់ផុតកុងត្រា ហើយឲ្យគាត់ចាកចេញដោយគ្មានបានផលចំណេញអ្វីនោះទេ។ ជាក់ស្ដែង គ្រូបង្វឹករបស់គាត់លោក Thomas Frank បាននិយាយដោយត្រង់ៗថា អ្នកចាំទីរូបនេះនឹងលក់ចេញ បើមានការដេញថ្លៃដល់ 40 លានផោន។ ប្រសិនបើ Brentford លក់ David Raya ចេញបានមែននោះ ពួកគេនឹងផ្ទេរអ្នកចាំទីសញ្ជាតិហូឡង់ Mark Flekken ពី Freiburg ក្នុងតម្លៃ 11 លានផោន ដើម្បីមកជំនួសកន្លែងរបស់គេ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
តែតចូលមួយគ្រាប់ហើយ Gabriel Magalhaes ឆ្លៀតអបអរឌឺខ្សែប្រយុទ្ធរបស់ក្លឹប Sporting CP
-
បាល់ទាត់អន្តរជាតិ5 days ago
Unai Emery បដិសេធមិនឲ្យក្លឹបនាំយកខ្សែបម្រើរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ត្រៀមចែកផ្លូវគ្នាជាមួយលោក Carlo Ancelotti