Connect with us

បាល់ទាត់អន្តរជាតិ

Sanchez ថា ខ្លួន​នឹង​ដណ្ដើម​តំណែង​ជា​អ្នក​ចាំទី​ដៃទី​មួយ​របស់ Chelsea ពី Kepa Arrizabalaga

Published

on

កីឡាករ​ចំណូល​ថ្មី​របស់​ក្លឹប​តោខៀវ Chelsea គឺ Robert Sanchez បាន​ប្តេជ្ញា​ចិត្ត​ថា ខ្លួន​នឹង​ប្រកួត​ប្រជែង​ដណ្ដើម​តំណែង​ជា​អ្នកចាំទី​ដៃទី​មួយ​របស់​ក្លឹប​ពី​អ្នកចាំទី​បច្ចុប្បន្ន Kepa Arrizabalaga។ យ៉ាង​ណា​មិញ Robert Sanchez បាន​លើក​ឡើង​បែប​នេះ បន្ទាប់​ពី​ចូលរួម​ផ្លូវការណ៍​ជា​មួយ​តោខៀវ កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ។

តោខៀវ Chelsea បាន​ចុះ​ហត្ថលេខា​លើ​អ្នកចាំទី​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ ពី​ក្លឹប Brighton ដើម្បី​ការ​ប្រកួត​ប្រជែង​តំណែង​លេង​ជាមួយ Kepa Arrizabalag។ ថ្លែង​ទៅ​កាន់​គេហទំព័រ​ផ្លូវការ​របស់​ក្លឹប​ថ្មី Sanchez បាន​បង្ហើប​ថា គាត់​ចង់​ប្រកួត​ប្រជែង តំណែង​ជា​អ្នក​ចាំទី​ជម្រើស​ដំបូង​របស់​ក្លឹប​ចាប់​ពី​រដូវកាល​ថ្មី​នេះ​តទៅ។

Robert Sanchez បាន​លើក​ឡើង​ថា៖ “ខ្ញុំ​ចង់​រួម​ចំណែក និង​ជួយ​ក្លឹប​ឲ្យ​ឈ្នះ​ពាន។ ខ្ញុំដឹង​ថា វា​នឹង​ក្លាយ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ ប៉ុន្តែ​ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​ជម្នះ​វា។ ឱកាស​ដែល​ក្លឹប Chelsea ផ្តល់​ឲ្យ​ខ្ញុំ​គឺ​អស្ចារ្យ​ណាស់ ដើម្បី​អភិវឌ្ឍន៍​ខ្លួន​បន្ថែម​ទៀត ក្នុង​នាម​ជា​អ្នកចាំទី និង​បន្ត​ការ​រៀនសូត្រ ក៏​ដូច​ជា​ប្រជែង​ដណ្តើម​យក​ជម្រើស​ដៃទី​មួយ និង​បង្ហាញ​អ្នក​ទាំង​អស់​គ្នា​ថា តើ​ខ្ញុំ​អាច​ល្អ​បាន​ប៉ុណ្ណា”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២