Connect with us

បាល់ទាត់អន្តរជាតិ

Ter Stegen ប្រាប់​ឈ្មោះ​អ្នក​ចាំទី​ល្អ​បំផុត​ទាំង 3 រូប នៅ​ក្នុង​ពិភព​បាល់ទាត់

Published

on

អ្នកចាំទី Marc-Andre ter Stegen របស់​ក្លឹប Barcelona ថ្មីៗ​នេះ​បាន​លើក​យក​ឈ្មោះ​កីឡាករ​កំពូលៗ​ទាំង​បី​រូប ដែល​គាត់​យល់​ថា ជា​អ្នក​ចាំទី​ដ៏​ល្អ​បំផុត​នៅ​ក្នុង​ពិភពលោក។ យ៉ាង​ណា​មិញ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ ក្នុង​ចំណោម​អ្នក​ចាំទី​ទាំង 3 ដែល Ter Stegen បាន​ជ្រើសរើស​ក៏​មាន Thibaut Courtois ដែល​ជា​កីឡាករ​ស្ថិត​ក្នុង​ក្រុម​ជា​គូ​ប្រជែង​ដ៏​ស្វិត​ស្វាញ​របស់ Barcelona ដែរ។

បច្ចុប្បន្ន Ter Stegen ក៏​ជា​អ្នក​ចាំទី​​មួយ​រូប​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​កីឡាករ​ដ៏​ល្អ​បំផុត​នៅ​លើ​ពិភពលោក​ដូចគ្នា។ កាល​ពី​រដូវកាល​មុន Ter Stegen បាន​បង្ហាញ​នូវ​ទម្រង់​លេង​ដ៏​ល្អ ដោយ​រក្សា​បាន​នូវ​កំណត់​ត្រា Clean sheets 27 ដង និង​បាន​ក្លាយ​ជា​ចំណែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​លើកពាន​លីគ​កំពូល​របស់ Barcelona ទៀត​ផង។

នៅ​ក្នុង​បទ​សម្ភាសន៍​ជា​មួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ក្លឹប​កាតាឡាន់ Ter Stegen ត្រូវ​បាន​គេ​សួរ​អំពី​អ្នកចាំទី​ដែល​គាត់​គិត​ថា ស្ថិត​ក្នុង​កម្រិត​កំពូល​ទាំង​បី​រូប​ជា​នរណា? ពេល​នោះ​កីឡាករ​សញ្ជាតិ​អាឡឺម៉ង់​រូប​នេះ​បាន​និយាយ​ថា៖ “ខ្ញុំ​នឹង​មិន​រាប់​បញ្ចូល​ខ្លួន​ឯង​ទេ។ មាន Thibaut Courtois ដែល​ខ្ញុំ​គិត​ថា គាត់​កំពុង​ធ្វើ​រឿង​ដ៏​អស្ចារ្យ។ រដូវ​កាល​មុន និងពី​មុន​មក Ederson Moraes ក៏​ធ្វើ​បាន​ល្អ​ណាស់​ដែរ។ ខ្ញុំ​អាច​បន្ថែម​ឈ្មោះ​អ្នក​ចាំទី​ជា​ច្រើន​ទៀត ប៉ុន្តែ​ខ្ញុំ​នឹង​រាប់​ត្រឹម​បី​នាក់។ ខ្ញុំ​ក៏​ចូល​ចិត្ត​ការ​បង្ហាញ​របស់ Alex Remiro។ ខ្ញុំ​គិត​ថា គាត់​កំពុង​ធ្វើ​រឿង​ដ៏​ល្អ​បំផុត ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​ខ្ញុំ​ពិត​ជា​ចូលចិត្ត​គាត់ ក្នុង​នាម​ជា​មនុស្ស​ល្អ​ម្នាក់​ផង​ដែរ”។

ប្រភព: Dailypost NG

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២