បាល់ទាត់អន្តរជាតិ
Ronaldo រឺ Messi? នេះជាចម្លើយរបស់ខ្សែប្រយុទ្ធ Sebastien Haller

ខ្សែប្រយុទ្ធរបស់ក្លឹប Borussia Dortmund គឺកីឡាករ Sebastian Haller បានជ្រើសរើសកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់ (GOAT) តាមការយល់ឃើញផ្ទាល់ខ្លួនរបស់គាត់រវាង Cristiano Ronaldo របស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ និង Lionel Messi របស់អាហ្សង់ទីន។
យ៉ាងណាមិញ Sebastian Haller គឺជាអ្នកគាំទ្ររបស់ Cristiano Ronaldo ខណៈដែលគាត់បានជ្រើសរើសខ្សែប្រយុទ្ធឆ្នើមរបស់ Al-Nassr រូបនេះ ល្អជាង Lionel Messi ដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លឹប Inter Miami ក្នុងទឹកដីរបស់សហរដ្ឋអាមេរិច។
និយាយនៅក្នុងបទសម្ភាសន៍ជាមួយ GOAL ខ្សែប្រយុទ្ធ Sebastian Haller ត្រូវបានគេសួរសំណួរជាច្រើន ហើយក្នុងចំណោមសំណួរទាំងនោះ គាត់ត្រូវបានគេតម្រូវឲ្យជ្រើសរើសកីឡាករបាល់ទាត់មួយរូបល្អបំផុតរវាង Cristiano Ronaldo និង Lionel Messi។ កីឡាករវ័យ 29 ឆ្នាំរូបនេះបានឆ្លើយតបថា៖ “អ៎ា!… សំណួរនេះមកម្តងទៀតហើយ។ និយាយតាមត្រង់ ខ្ញុំជ្រើរើស Cristiano Ronaldo”។
ប្រភព: Dailypost NG