បាល់ទាត់អន្តរជាតិ
Ter Stegen នឹងអវត្តមានរហូតដល់ 3 ខែ ដោយសារការវះកាត់ព្យាបាលរបួស
អ្នកចាំទី Marc-Andre ter Stegen របស់ក្លឹប Barcelona បានវះកាត់ខ្នងនៅប្រទេសបារាំង ហើយគាត់នឹងមិនអាចបង្ហាញខ្លួននៅលើទីលានប្រកួតរហូតដល់ដាច់ឆ្នាំ 2023 នេះ។ យោងតាម Sport.es បានឲ្យដឹងថា អ្នកចាំទីឆ្នើមរូបនេះ នឹងអវត្តមានចន្លោះពី 2 ទៅ 3 ខែដោយសារតែរបួស។
កីឡាករសញ្ជាតិអាឡឺម៉ង់ Marc-Andre ter Stegen គ្រោងនឹងវិលត្រឡប់មកវិញ នៅក្នុងការប្រកួតដំបូងនៃវគ្គ 16 ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League។ គេបានដឹងថា របួសរបស់អ្នកចាំទីរូបនេះ នឹងអាចជាសះស្បើយលឿនជាងការរំពឹងទុក ព្រោះវាជារបួសសាមញ្ញៗប៉ុណ្ណោះ។
មុននេះបន្តិចគ្រូបង្វឹករបស់គាត់គឺ Xavi Hernandez បាននិយាយថា គាត់មិនមានអារម្មណ៍ថា តំណែងរបស់ Ter Stegen នឹងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់នោះទេ។ ដោយឡែកនៅពេលនេះ អ្នកចាំទីដែលជាជម្រើសសំខាន់របស់ Barcelona គឺប្រើប្រាស់ Inaki Pena ហើយឆ្លងកាត់ប៉ុន្មានប្រកួតកន្លងមកនេះ កីឡាករវ័យក្មេងរូបនេះធ្វើបានយ៉ាងល្អ ជាពិសេសប្រកួតទល់នឹង Atletico Madrid ដែលពួកគេបានយកឈ្នះ 1-0។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ4 days ago
Vinicius Jr ត្រូវបានផ្ដល់អាទិភាពជាអ្នករ៉ាប់រងទាត់បាល់ប៉េណាល់ទី