Connect with us

បាល់ទាត់អន្តរជាតិ

Barcelona ប្រកាស​បន្ត​កុងត្រា​ថ្មី​រយៈពេល​វែង​ដល់ Ter Stegen

Published

on

កាល​ពី​ម្សិលមិញ​នេះ ក្លឹប​អ្នក​មាន​បុណ្យ Barcelona ប្រកាស​បញ្ជាក់​ថា អ្នក​ចាំទី Marc-Andre ter Stegen បាន​ចុះកុងត្រា​ថ្មី​រហូត​ដល់​ខែ​មិថុនា ឆ្នាំ 2028។ កិច្ច​ព្រមព្រៀង​កុងត្រា​ពី​មុន​របស់​កីឡាករ​សញ្ជាតិ​អាឡឺម៉ង់​រូប​នេះ​ជាមួយ Barcelona ត្រូវ​ផុត​កំណត់​នៅ​ចុង​បញ្ចប់​រដូវកាល​ឆ្នាំ 2024-2025។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​នេះ​ក្លឹប​យក្ស​កាតាឡាន់​បាន​បន្ថែម​កុងត្រា​ថ្មី​លើ​កុងត្រា​បច្ចុប្បន្ន ដែល​បញ្ជាក់​កាន់​តែ​ច្បាស់​ថា អ្នកចាំទី​ឆ្នើម​រូប​នេះ​នឹង​នៅ​ជា​មួយ​ពួក​គេ​រយៈពេល​យូរ។ យោងតាម​ការ​ប្រកាស​របស់​ក្លឹប​អេស្ប៉ាញ​មួយ​នេះ​បាន​សរសេរ​ថា៖ “ក្លឹប FC Barcelona និង​កីឡាករ Marc ter Stegen បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង ដើម្បី​បន្ត​កុងត្រា​របស់​គាត់​រហូត​ដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2028។ លក្ខខណ្ឌ​ទិញ​ផ្ដាច់កុងត្រា​អ្នកចាំទី​រូប​នេះ​គឺ 500 លានអឺរ៉ូ”។

គួរ​រំលឹក​ផង​ដែរ​ថា Ter Stegen បាន​ចូលរួម​ជាមួយ Barcelona ដោយ​ផ្ទេរ​ពី​ក្លឹប Borussia Monchengladbach ក្នុង​ឆ្នាំ 2014 ហើយ​គិត​មក​ទល់​នឹង​ពេល​នេះ គាត់​លេង​បាន​ប្រកួត​សរុប​ឲ្យ Barcelona បាន 379 ប្រកួត​ហើយ។ កីឡាករ​វ័យ 31 ឆ្នាំ​រូបនេះ​មាន​ទម្រង់​លេង​ដ៏​ល្អ កាល​ពី​រដូវកាល​មុន 2022-2023 ដោយ​បាន​បង្ហាញ​ខ្លួន 50 ប្រកួត រក្សា​គ្រាប់​បាល់​មិន​ឲ្យ​ចូល​សំណាញ់​ទី​បាន 28 ដង។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២