Connect with us

បាល់ទាត់អន្តរជាតិ

Kylian Mbappe, Neymar Jr និង Marco Verratti មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​របស់ PSG ដែល​ត្រូវប្រកួត​បើក​ឆាក​នៅ​ថ្ងៃ​នេះ​ទេ

Published

on

ខ្សែ​ប្រយុទ្ធ​ឆ្នើម Kylian Mbappe, Neymar Jr និង Marco Verratti ទាំង​បី​នាក់​នេះ ត្រូវ​ដក​ចេញ​ពី​បញ្ជី​ឈ្មោះ​កីឡាករ​របស់​ក្លឹប Paris Saint-Germain សម្រាប់​ការ​ប្រកួត​បើក​ឆាក Ligue 1 របស់​ពួក​គេ​ទល់​នឹង Lorient នៅ​ថ្ងៃ​នេះ (ម៉ោង 2:00 រំលង​អាធ្រាត – ម៉ោង​នៅ​កម្ពុជា)។

គ្មាន​អាថ៌​កំបាំង​ណា​មួយ​លើស​ពី​អ្វី​ដែល​កើត​ឡើង​តាម​រយៈពាក្យ​ចចាម​អារ៉ាម​កន្លង​មក​ឡើយ ដោយ​​អនាគត​របស់​កីឡាករ​ទាំង​បី​រូប​នេះ នៅ​ជា​មួយ​ក្លឹប​យក្ស​បារាំង​កំពុង​ស្ថិត​ក្នុង​ភាព​មិន​ប្រាកដ​ប្រជា។ សម្រាប់ Mbappe ត្រូវ​បាន​ក្លឹប​ហាមប្រាម​ពី​ការ​ហ្វឹកហាត់​ក្នុង​ក្រុម​ឈុត​ធំ តាំង​ពី​ប៉ុន្មាន​សប្ដាហ៍​មុន ព្រោះ​ការ​បដិសេធ​មិន​បន្ត​កុងត្រា​ថ្មី​របស់​គាត់ ខណៈ​ដែល​កុងត្រា​បច្ចុប្បន្ន​របស់​គាត់​នឹង​ផុត​កំណត់​នៅ​ខែ​មិថុនា ឆ្នាំ 2024។

ដូចគ្នា​នេះ​ដែរ Verratti ក៏​ជិត​នឹង​ចាកចេញ​ពី Parc des Prince ដូច​គ្នា ហើយ​គាត់​អាច​នឹង​ផ្ទេរ​ទៅ​តំបន់​មជ្ឈិមបូព៌ា។ ងាក​មក​មើល​ខ្សែ​ប្រយុទ្ធ​ស្លាប Neymar Jr ក៏​មិន​ខុស​គ្នា​ដែរ ដោយ​គ្រូ​បង្វឹក​ថ្មី​របស់ PSG លោក Luis Enrique ប្រាប់​ទៅ​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​ថា គាត់​មិន​មែន​ជា​ផ្នែក​មួយ​នៃ​ផែនការ​ប្រើប្រាស់​​នៅ​រដូវក្ដៅ​នេះ​​ឡើយ ហើយ​ឲ្យ Neymar ព្យាយាម​ស្វែងរក​ទ្រនំ​ថ្មី។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២