Connect with us

បាល់ទាត់អន្តរជាតិ

Arsenal ដាក់​តម្លៃ​ខ្លួន​របស់ Tomiyasu ចំនួន 30 លានផោន ក្រោយ​ពេល​លឺ​ថា Inter Milan ចង់​បាន

Published

on

ក្លឹប​កាំភ្លើងធំ Arsenal ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ដាក់​តម្លៃ 30 លានផោន លើ​​ខ្សែការពារ Takehiro Tomiyasu បន្ទាប់​ពី​ដឹងថា ក្លឹប​យក្ស Inter Milan របស់ Serie A មាន​ចំណាប់​អារម្មណ៍​លើ​កីឡាករ​រូប​នេះ។ យ៉ាង​ណា​មិញ Takehiro Tomiyasu គឺ​ជា​កីឡាករ​សញ្ជាតិ​ជប៉ុន​តែ​ម្នាក់​គត់​ដែល​បាន​ផ្លាស់​ទៅ Emirates ដោយ​ផ្ទេរ​ពី Bologna ក្នុង​ខែ​សីហា ឆ្នាំ 2021។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ រដូវកាល​មុន​កីឡាករ​វ័យ 24 ឆ្នាំ​រូប​នេះ​ហាក់​មិន​មែន​ជា​ជម្រើស​សំខាន់​របស់​លោក Mikel Arteta ឡើយ។ Tomiyasu បាន​ចាប់​ផ្តើម​បង្ហាញ​ខ្លួន​ជា​ជម្រើស​ដំបូង​របស់​ក្រុម​ក្នុង​ការ​ប្រកួត Premier League ត្រឹម​តែ 6 ប្រកួត​ប៉ុណ្ណោះ ខណៈ​ដែល​កាំភ្លើងធំបាន​បញ្ចប់​រដូវកាល​ក្នុង​ចំណាត់​ថ្នាក់​លេខ 2 តាម​ពី​ក្រោយ Manchester City។

ការ​សម្រេច​ចិត្ត​របស់ Mikel Arteta គឺ​ប្រើប្រាស់ Ben White នៅ​តំបន់​ខ្សែ​ការពារ​ស្តាំ ស្រប​ពេល​ដែល Takehiro Tomiyasu ជា​ជម្រើស​ដែល​ត្រូវ​អង្គុយ​នៅ​កៅអី​បម្រុង។ ខ្សែការពារ​រូប​នេះ ត្រូវ​បាន​គេ​គិត​ថា អាច​នឹង​ត្រូវ​អនុញ្ជាតិ​ឲ្យ​ចាកចេញ​នៅ​រដូវក្តៅ​នេះ ប្រសិន​បើ​មាន​ការ​ដេញ​ថ្លៃ​ដ៏​សម​រម្យ​មួយ។

ជាក់​ស្ដែង​យោងតាម​សារព័ត៌​មាន Inter Live បាន​ឲ្យ​ដឹង​ថា Arsenal បាន​ដាក់​តម្លៃ 35 លានអឺរ៉ូ (30.2 លានផោន) រួច​ហើយ ដែល​វា​ជា​តម្លៃ​ខ្លួន​របស់ Tomiyasu។ របាយការណ៍​ដដែល​នេះ​ដែរ​បាន​អះអាង​បន្ថែម​ទៀត​ថា ក្នុង​ខណៈ​ពេល​នេះ Inter Milan គឺ​ជា​ក្លឹប​ដែល​ចង់​នាំ​យក​គាត់​ទៅ​កាន់​ប្រទេស​អ៊ីតាលី។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២