បាល់ទាត់អន្តរជាតិ
Man City កំណត់គោលដៅចុះហត្ថលេខាលើ Jeremy Doku មកជំនួសកន្លែងរបស់ Riyad Mahrez
ក្លឹបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា បានកំណត់មុខសញ្ញាលើខ្សែប្រយុទ្ធ Jeremy Doku របស់ក្លឹប Rennes ជាអ្នកជំនួសកន្លែងរបស់ Riyad Mahrez ដែលបានចាកចេញទៅទឹកដីមជ្ឈិមបូព៌ា កាលពីប៉ុន្មានសប្ដាហ៍មុន នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។
កីឡាករវ័យ 21 ឆ្នាំរូបនេះបានបង្ហាញនូវទម្រង់លេងដ៏លេចធ្លោរក្នុងយុទ្ធនាការរដូវកាលមុន 2022-2023 នៅក្របខណ្ឌ Ligue 1 ដោយស៊ុតបញ្ចូលទីបាន 6 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 2 ដង ខណៈដែលក្រុមរបស់គាត់បានបញ្ចប់រដូវកាលជាមួយនឹងចំណាត់ថ្នាក់លេខ 4 ក្នុងក្របខ័ណ្ឌកំពូលរបស់បារាំង។
Jeremy Doku ក៏ជាខ្សែប្រយុទ្ធមួយរូបដែលលេចធ្លោរនៅក្នុងក្រុមជម្រើសជាតិបែលហ្សិករបស់គាត់ផងដែរ ដោយត្រឹមអាយុ 21 ឆ្នាំ គាត់បានបង្ហាញខ្លួនជាមួយក្រុមឈុតធំរហូត 14 ដងទៅហើយ គិតចាប់តាំងពីខែសីហា ឆ្នាំ 2020។ ដោយឡែកថ្មីៗនេះ យោងតាមអ្នកកាសែតបារាំង Fabrice Hawkins បានឲ្យដឹងថា Man City ចាប់អារម្មណ៍ក្នុងការនាំយក Jeremy Doku ទៅកាន់ក្របខ័ណ្ឌ Premier League ដើម្បីពង្រឹងតំបន់ប្រយុទ្ធរបស់ពួកគេ ដែលទើបនឹងបាត់បង់តារាឆ្នើមម្នាក់គឺ Riyad Mahrez។ Jeremy Doku ត្រូវបានគេដឹងថា មានតម្លៃខ្លួនចន្លោះពី 50 លានអឺរ៉ូ (43.18 លានផោន) ទៅ 60 លានអឺរ៉ូ (51.82 លានផោន)។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត