Connect with us

បាល់ទាត់អន្តរជាតិ

Barcelona គ្មាន​លទ្ធភាព​ទិញ​ខ្សែការពារ​ស្ដាំ Juan Foyth របស់ Villarreal

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​បោះបង់​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ទៅ​លើ​ខ្សែការពារ Juan Foyth ហើយ បន្ទាប់​ពី​បាន​ជួប​ជាមួយ​ក្លឹប Villarreal ដែល​ជា​ក្លឹប​របស់​កីឡាករ​អាហ្សង់ទីន​រូប​នេះ។ ក្លឹប​កាតាឡាន់ បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​ចុះ​ហត្ថលេខា​នាំយក​ខ្សែ​ការពារ​ស្តាំ​ថ្មី​ម្នាក់​ទៀត​នៅ​រដូវក្តៅ​នេះ ស្រប​ពេល​ដែល​ពួក​គេ​នៅ​តែ​ខ្វះខាត​កីឡាករ​ដែល​លេង​នៅ​ទីតាំង​នោះ។

គ្រូបង្វឹក​របស់ Barcelona លោក Xavi Hernandez ត្រូវបាន​គេ​ដឹង​ថា មិន​ចង់​ប្រើប្រាស់ Jules Kounde រឺ Ronald Araujo ក្នុង​តំណែង​ជា​ខ្សែការពារ​ស្ដាំ​នោះ​ទេ នៅ​រដូវកាល​ថ្មី​នេះ ខណៈ​ដែល Sergino Dest ក៏​មិន​ស្ថិត​ក្នុង​ផែនការ​របស់​ក្លឹប​ដែរ។ Juan Foyth ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ផ្ទេរ​ទៅ Camp Nou ព្រោះ​គេ​ជឿថា គាត់​គឺ​កីឡាករ​ដែល​ស្ថិត​ក្នុង​ចិត្ត​របស់ Barcelona រួម​ទាំង​គ្រូ​បង្វឹក​របស់​ពួក​គេ ក៏​ចាត់​ទុក​កីឡាករ​វ័យ 25 ឆ្នាំ​រូប​នេះ​ថា​ជម្រើស​នៃ​ការ​ទិញ​ដ៏​ល្អ​ទៀត​ផង។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ យោងតាម SPORT បាន​ឲ្យ​ដឹង​ថា ក្លឹប​ម្ចាស់​ជើង​ឯក La Liga បាន​ច្រានចោល​លទ្ធភាព​នៃ​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែការពារ​ឆ្នើម​រូប​នេះ បន្ទាប់​ពី​កិច្ច​ប្រជុំ​រវាង​នាយក​ក្លឹប Barcelona លោក Mateu Alemany ជាមួយ​មន្ត្រី​ជាន់ខ្ពស់​ក្លឹប Villarreal។

របាយការណ៍​ដដែល​នេះ​ដែរ​បាន​អះអាងថា Barcelona បាន​ផ្តល់​​ឱកាស​ដល់ Villarreal សម្រាប់​ការ​ខ្ចី​ជើង​កីឡាករ​ណា​ម្នាក់​របស់​ពួកគេ​ ដើម្បី​កាត់​បន្ថយ​តម្លៃ​ខ្លួន​របស់ Juan Foyth ឲ្យ​ទាប​ជាង​មុខ។ ប៉ុន្តែ​ជា​លទ្ធផល Villarreal មិន​ព្រម​ធ្វើ​បែប​នោះ​ទេ ដែល​មាន​ន័យ​ថា Barcelona នឹង​ត្រូវ​ចាយ​លុយ​យ៉ាង​ហោច​ណាស់ 54 លានអឺរ៉ូ (46.6 លានផោន) លើ​ការ​នាំ​យក Juan Foyth មក Camp Nou។ ជា​ការ​ពិត ដោយ​សារ​បញ្ហាហិរញ្ញ​វត្ថុ ក្លឹប​យក្ស​កាតាឡាន់​មិន​អាច​មាន​លទ្ធភាព​ធ្វើ​រឿង​នេះ​បាន​ឡើយ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២