បាល់ទាត់អន្តរជាតិ
Son Heung-min ឡើងកាន់តំណែងជាកាពីតែនក្រុមថ្មីរបស់ Tottenham Hotspur

កាលពីម្សិលមិញនេះ ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង Son Heung-min ត្រូវបានក្លឹបប្រកាសជាផ្លូវការណ៍អំពីការតែងតាំងគាត់ជាប្រធានក្រុមថ្មីរបស់ Tottenham Hotspur។ ការតែងតាំងនេះបានធ្វើឡើង បន្ទាប់ពីអតីតប្រធានក្រុមចាស់ Harry Kane បានចាកចេញទៅចូលរួមជាមួយ Bayern Munich។
ស្របពេលជាមួយគ្នានោះ ក្រៅពី Son Heung-min ដែលក្លាយជាកាពីតែនក្រុមថ្មី ខ្សែការពារ Cristian Romero និងកីឡាករចំណូលថ្មី James Maddison ក៏ត្រូវបានតែងតាំងជាអនុប្រធានក្រុមផងដែរ។ ក្រោយទទួលបានភារកិច្ច និងតួនាទីជាកាពីតែនក្រុមហើយនោះ Son Heung-min បានបង្ហាញក្ដីរីករាយដោយលើកឡើងថា វាជាកិត្តិយសដ៏អស្ចារ្យមួយ។
Son Heung-min បានផ្ញើសារទៅកាន់អ្នកគាំទ្ររបស់ខ្លួនដោយនិយាយថា៖ “វាជាកិត្តិយសបំផុត ដែលក្លាយជាប្រធានក្រុមដ៏ធំមួយនេះ។ វាជាការភ្ញាក់ផ្អើល និងជាពេលវេលាដ៏មានមោទនភាពយ៉ាងខ្លាំង។ ខ្ញុំបាននិយាយទៅកាន់កីឡាករទាំងអស់រួចហើយថា គ្រប់គ្នាគួរតែមានអារម្មណ៍ដូចជាប្រធានក្រុម ទាំងនៅក្នុង និងក្រៅទីលានប្រកួត”។
ប្រភព: Dailypost NG
-
Uncategorized3 days ago
រំលឹកអតីតកាល David Beckham កាលនៅជាកីឡាករ (មានវីឌីអូ)
-
Uncategorized1 day ago
Kylian Mbappe ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែនៅតែត្រូវតាមដានបន្តសម្រាប់ការប្រកួត Club World Cup
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ Juventus ទស្សនកិច្ចសុខៗ ត្រូវបានគេហៅចូលសេតវិមាន របស់លោក Donald Trump បែកញើសជោគ!!