Connect with us

បាល់ទាត់អន្តរជាតិ

Bayern Munich បដិសេធ​សំណើរ​ដំបូង​របស់​បិសាចក្រហម​ដែល​ចង់​បាន Pavard

Published

on

ក្លឹប​យក្ស Bayern Munich ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​បដិសេធ​សំណើរ​បើក​ចំហរ​មួយ​របស់​បិសាចក្រហម Manchester United មក​លើ​ខ្សែការពារ​ស្តាំ Benjamin Pavard។ ក្លឹប​បិសាចក្រហម ត្រូវ​បាន​គេ​ជឿថា ពិត​ជា​ចង់​នាំ​យក​ខ្សែការពារ​សញ្ជាតិ​បារាំង​រូប​នេះ ក្នុង​អំឡុង​ពេល​ជាមួយ​គ្នា​ដែល​ពួក​គេ​លក់ Harry Maguire។

ទោះ​បី​នៅ​តែ​មិន​ទាន់ច្បាស់​ថា តើ Maguire នឹង​បើក​ភ្លើង​ខៀវក្នុង​ការ​ផ្ទេរ​ទៅ West Ham United រឺ​អត់​ក៏​ដោយ ប៉ុន្តែ​លោក Erik ten Hag កំពុង​រៀបចំ​ផែនការ​បន្ទាន់​ក្នុង​ករណី​ដែល​កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ​​ចាកចេញ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រសិន​បើ Harry Maguire មិន​ចាកចេញ ពួក​គេ​នៅ​តែ​ត្រូវ​ការ​ខ្សែការពារ​ចំណូល​ថ្មី​ម្នាក់​ទៀត ខណៈ​ដែល Phil Jones និង Axel Tuanzebe បាន​ចាកចេញ​កាល​ពី​ខែ​មុន។

ទន្ទឹម​នឹង​នេះ​ដែរ Eric Bailly ក៏​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ចាកចេញ​នៅ​ក្នុង​អំឡុង​ពេល​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​ឆាប់ៗ​នេះ​ដូចគ្នា។ ជា​លទ្ធផល របាយការណ៍​ចុងក្រោយ​មួយ​ពី​អ្នក​កាសែត Christian Falk បាន​ឲ្យ​ដឹង​ថា ក្លឹប​បិសាចក្រហម​បាន​ដាក់​ដេញ​ថ្លៃ​លើ Pavard ប៉ុន្តែ​ត្រូវ​បាន​ក្លឹប​របស់​គាត់ Bayern Munich បដិសេធ។ គេ​មិន​បាន​ដឹង​ថា Man United ដាក់​ដេញ​ថ្លៃ​ជា​ទឹកប្រាក់​ប៉ុន្មាន​ទេ ប៉ុន្តែ Bayern Munich នឹង​លក់​កីឡាករ​ជិត​ផុត​កុងត្រា​រូប​នេះ លុះ​ត្រា​តែ​សំណើរ​នោះ​មាន​ទឹកប្រាក់​ប្រហែល 30 លានអឺរ៉ូ (25.9 លានផោន)។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២