បាល់ទាត់អន្តរជាតិ
Pochettino ថា ការប្រកួតទល់នឹង Liverpool ម្សិលមិញ កីឡាករទាំងអស់ធ្វើបានល្អ លើកលែងតែខ្សែប្រយុទ្ធរូបនេះ

គ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Mauricio Pochettino បានបង្ហើបថា បញ្ហាតែមួយគត់នៅក្នុងក្រុមរបស់គាត់ ពេលប្រកួតតទល់នឹងហង្សក្រហម Liverpool ម្សិលមិញ គឺការបង្ហាញសមត្ថភាពរបស់ខ្សែប្រយុទ្ធ Nicolas Jackson ដោយកីឡាកររូបនេះហាក់មានភាពឯកោបន្តិច ក្នុងអំឡុងពេលនោះ។
ខ្សែប្រយុទ្ធកណ្ដាល Nicolas Jackson បានបង្ហាញខ្លួនពេញ 90 នាទីពេញនៃការប្រកួតបើកឆាក Premier League ដែល Chelsea ស្មើ 1-1 ជាមួយ Liverpool។ យ៉ាងណាមិញ Pochettino បានលើកឡើងថា Nicolas Jackson បានបង្ហាញសមត្ថភាពដ៏អស្ចារ្យហើយសម្រាប់ការប្រកួតនោះ គ្រាន់តែត្រូវការការគាំទ្របន្ថែមទៀតពីមិត្តរួមក្រុមរបស់គាត់។
និយាយអំពីការទម្រង់លេងរបស់ Jackson គ្រូបង្វឹកលោក Mauricio Pochettino បានប្រាប់ Sky Sports បន្ទាប់ពីការប្រកួតថា៖ “ខ្ញុំគិតថាគាត់ពិតជាអស្ចារ្យណាស់។ យើងស្គាល់គាត់ដោយសារគាត់លេងនៅអេស្ប៉ាញ កាលពីរដូវកាលមុន ខ្ញុំធ្លាប់រស់នៅអេស្ប៉ាញ ខ្ញុំបានចំណាយពេលច្រើននៅទីនោះ។ បញ្ហាតែមួយគត់ គឺថាជួនកាលគាត់នៅតែឯង ដាច់ពីគេបន្តិច ហើយជួនកាលគាត់ត្រូវការជំនួយបន្ថែមទៀត…”។
ប្រភព: Dailypost NG