បាល់ទាត់អន្តរជាតិ
Leroy Sane សម្រេចចិត្តបន្តកុងត្រាថ្មីជាមួយ Bayern Munich
កាលពីប៉ុន្មានខែមុន គេបានរាយការណ៍ថា Bayern Munich មានបំណងបន្តកុងត្រាថ្មីជាមួយខ្សែប្រយុទ្ធស្លាប Leroy Sane ប៉ុន្តែស្របពេលជាមួយគ្នានោះ គេមិនដឹងថា តើកីឡាកររូបនេះបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តកុងត្រាថ្មីជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួនដែរ រឺអត់នោះឡើយ។
ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះអ្វីៗបានឈានដល់សេចក្ដីសម្រេចជាចុងក្រោយហើយ។ ថ្មីៗនេះអ្នកកាសែតលោក Florian Plettenberg បានបង្ហាញព័ត៌មានលម្អិតពីស្ថានភាពរបស់ Leroy Sane ថា ប្រធានផ្នែកកីឡារបស់ក្លឹបគឺលោក Max Eberl បានចរចារួចរាល់ជាមួយកីឡាករឆ្នើមរូបនេះហើយ ហើយគេក៏ត្រៀមខ្លួនរួចរាល់ក្នុងការចុះកុងត្រាថ្មីផងដែរ។
ការសម្រេចចិត្តចុងក្រោយ និងជាផ្លូវការណ៍ ត្រូវបានគេដឹងថា នឹងកើតឡើងមុនពេលនៃការចាប់ផ្ដើមព្រឹត្តិការណ៍ EURO 2024។ សម្រាប់ Leroy Sane ពិតជាមានការពេញចិត្តជាមួយនឹងជីវិតនៅ Bayern Munich ដែលជាប្រទេសកំណើតរបស់ខ្លួនផងដែរ និងជាហេតុធ្វើឲ្យគាត់ត្រៀមខ្លួនបន្តកុងត្រាជាមួយក្លឹប។ កុងត្រាបច្ចុប្បន្នរបស់ Leroy Sane នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2025។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ4 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ2 days ago
Chelsea ត្រៀមលក់ខ្សែការពារសំខាន់ម្នាក់របស់ខ្លួន
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton