បាល់ទាត់អន្តរជាតិ
មូលហេតុតែមួយគត់ដែល Neymar សម្រេចចិត្តមិនត្រឡប់ទៅអតីតក្លឹបចាស់ Barcelona វិញ

ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Paris Saint-Germain គឺកីឡាករ Neymar Jr បានច្រានចោលឱកាស ក្នុងការវិលត្រឡប់ទៅកាន់អតីតក្លឹបចាស់ Barcelona វិញនៅរដូវក្តៅនេះ ដោយសារតែមនុស្សម្នាក់គត់ ដែលជាគ្រូបង្វឹករបស់ក្លឹបកាតាឡាន់លោក Xavi Hernandez នេះបើយោងតាមរបាយការណ៍ដែលបានអះអាងដោយអ្នកកាសែត Fabrizio Romano។
និយាយអំពីដំណើរវិវត្តន៍នៃជីវិតបាល់ទាត់របស់ Neymar Jr នៅលើផតឃែស្ថរបស់ខ្លួនលោក Fabrizio Romano បានបង្ហាញពីការយល់ឃើញដោយផ្អែកលើស្ថានភាពពិតខ្លះៗអំពីការសម្រេចចិត្តរបស់ Neymar ដែលបដិសេធមិនត្រឡប់ទៅ Barcelona។ គាត់បានប្រាប់ថា កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ នឹងមិនត្រឡប់ទៅ Camp Nou វិញទេ ដរាបណា Xavi នៅជាគ្រូបង្វឹករបស់ក្លឹប។
ទន្ទឹមនឹងការមិនអាចចូលរួមជាមួយ Barcelona បាន ក៏ Neymar នៅតែចង់ចាកចេញពី PSG ក្នុងនៅរដូវក្តៅនេះដែរ ខណៈដែលគាត់ត្រូវបានដកឈ្មោះចេញពីការប្រកួតបើកឆាក Ligue 1 ទល់នឹងក្លឹប Lorient កាលពីចុងសប្តាហ៍មុន។ កីឡាករវ័យ 31 ឆ្នាំរូបនេះសុខចិត្តជ្រើសរើសការធ្វើដំណើរទៅមជ្ឃឹមបូព៌ា ហើយគាត់ត្រូវបានគេរាយការណ៍ថា កំពុងយល់ព្រមផ្ទេរទៅក្លឹប Al Hilal របស់អាប៊ីសាអូឌីតហើយ។ ក្លឹប PSG នឹងទទួលបានតម្លៃខ្លួនពីការលក់ Neymar ផងដែរ ដែលមានជាទឹកប្រាក់ជិត 100 លានអឺរ៉ូ។
ប្រភព: Dailypost NG