Connect with us

បាល់ទាត់អន្តរជាតិ

Man City ប្រកាស​ចុះ​កុងត្រា​ថ្មី​បន្ថែម 5 ឆ្នាំ​ទៀត​ដល់ Rico Lewis

Published

on

ថ្ងៃ​នេះ​ក្លឹប​មេឃខៀវ Manchester City បាន​ប្រកាស​ថា ខ្សែ​ការពារ Rico Lewis បាន​ចុះកុងត្រា​ថ្មី​ជាមួយ​ពួក​គេ​បន្ថែម​រយៈពេល 5 ឆ្នាំ​ទៀត ដោយ​កុងត្រា​នោះ​នឹង​មាន​សុពលភាព​រហូត​ដល់​ខែ​មិថុនា ឆ្នាំ 2028។ កីឡាករ​សញ្ជាតិ​អង់គ្លេស Rico Lewis ត្រូវ​បាន​គេ​ដឹង​ថា គឺ​​ជា​កីឡាករ​សំណព្វ​ចិត្ត​របស់​លោក Pep Guardiola ក្នុង​ណោម​កីឡាករ​ក្មេងៗ​ផ្សេង​ទៀត។

កីឡាករ​វ័យ 18 ឆ្នាំ​រូបនេះ​ជា​កីឡាករ​ដែល​ប្រសូត្រ​ចេញ​ពី​ថ្នាល​យុវជន​របស់​ក្លឹប Man City ដោយ​គាត់​បាន​មក​រួម​រស់​ជាមួយ​ក្លឹប​យក្ស​របស់​អង់គ្លេស​មួយ​នេះ​តាំង​ពី​អាយុ 8 ឆ្នាំ​មក​ម្ល៉េះ។ គាត់​បាន​លេង​ឲ្យ​ឈុត​យុវជន​អាយុ​ក្រោម 18 ឆ្នាំ (Man City U18) រយៈពេល​មួយ​រដូវកាល ហើយ​ក៏​ត្រូវ​លោក Pep Guardiola នាំ​មក​លេង​ជាមួយ​ឈុត​ធំ​កាល​ពី​រដូវកាល​មុន។

Rico Lewis ត្រូវ​បាន​គេ​មើល​ឃើញ​ថា នឹង​ក្លាយ​ជា​អនាគត​ដ៏​ភ្លឺស្វាង ក្នុង​នាម​ជា​ខ្សែការពារ​ស្ដាំ​ដ៏​ល្អ។ កីឡាករ​វ័យ​ក្មេង​រូប​នេះ មាន​ទម្រង់​លេង​ដ៏​លេច​ធ្លោរ​សម្រាប់ Man City កាល​ពី​រដូវកាល​មុន ដែល​ក្លឹប​របស់​ខ្លួន​ឈ្នះ​ពាន​បី ហើយ​គាត់​បាន​បង្ហាញ​ខ្លួន​សរុប​ចំនួន 23 ប្រកួត ក្នុង​នោះ​មាន 10 ប្រកួត​ជា​ជម្រើស​ដំបូង​ក្នុង​ការ​ប្រកួត​ក្របខណ្ឌ Premier League។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២