Connect with us

បាល់ទាត់អន្តរជាតិ

Real Madrid កំពុង​ពិចារណា​លើ​ឱកាស ក្នុង​ការ​ចុះ​ហត្ថលេខា​ផ្ទេរ Romelu Lukaku

Published

on

ក្លឹប​អធិរាជស Real Madrid ត្រូវ​​បាន​​គេ​រាយការណ៍​ថា កំពុង​ទទួល​បាន​ឱកាស​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែ​ប្រយុទ្ធ​របស់​តោខៀវ Chelsea គឺ​កីឡាករ Romelu Lukaku។ យ៉ាង​ណា​មិញ ក្នុង​រយៈពេល​ពីរ​ខែ ចាប់​តាំង​ពី Inter Milan បាន​ចាញ់​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League ក្រោម​ស្នាដៃ Manchester City ខ្សែ​ប្រយុទ្ធ Romelu Lukaku ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ក្លឹប​ផ្សេងៗ​ជា​ច្រើន។

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ Inter Milan ដែល​ជា​ក្លឹប​ខ្ចី​ជើង​គាត់​មួយ​រដូវកាល​មុន បាន​សម្រេច​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​ប្រជែង​ដើម្បី​ចុះ​ហត្ថលេខា​លើ Lukaku។ ពួក​គេ​អន់​ចិត្ត​នឹង​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បែលហ្ស៊ិក​រូប​នេះ ដែល​ព្យាយាម​ចរចា​ជាមួយ​ក្លឹប​ជា​គូ​ប្រជែង​របស់​ខ្លួន Juventus។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Chelsea និង Juventus ក៏​មិន​អាច​ឈាន​ដល់​កិច្ច​ព្រមព្រៀង ដោះដូរ Romelu Lukaku ជាមួយ Dusan Vlahovic ផង​ដែរ។ លើស​ពី​នេះ​ទៅ​ទៀត Romelu Lukaku មិន​ត្រូវ​បាន​ក្លឹប Saudi Pro League ចាប់​អារម្មណ៍​ចង់​បាន​ឡើយ ហើយ​តោខៀវ Chelsea ក៏​កំពុង​ស្វែងរក​គោលដៅ​លក់​កីឡាករ​វ័យ 30 ឆ្នាំ​រូប​នេះ​យ៉ាង​លំបាក។

ថ្មីៗ​នេះ​យោង​តាម​របាយការណ៍​ពី El Debate បាន​ឲ្យ​ដឹង​ថា ភ្នាក់ងារ​របស់ Lukaku បាន​​ព្យាយាម​ទាក់ទង​ទៅ Real Madrid ដើម្បី​ឲ្យ​ទិញ​យក​ខ្សែ​ប្រយុទ្ធ​រូប​នេះ។ គេ​បាន​ដឹង​ថា Real Madrid មិន​បាន​បដិសេធ​លើ​រឿង​នេះទេ ខណៈ​ដែល​ពួក​គេ​កំពុង​ស្វែងរក​ខ្សែ​ប្រយុទ្ធ​ចំនូល​ថ្មី​ម្នាក់​ទៀត បើ​ទោះ​បី​ជា​ពួក​គេ​បាន​នាំយក Joselu របស់ Espanyol ក្នុង​លក្ខខណ្ឌ​ខ្ចីជើង​ពេញ​មួយ​រដូវកាល ដើម្បី​ជំនួស​កន្លែង​របស់ Karim Benzema ក៏​ដោយ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២