Connect with us

បាល់ទាត់អន្តរជាតិ

Man City ផ្អាក​ការ​ដេញ​ថ្លៃ​លើ Lucas Paqueta ក្រោយ​ដឹង​ថា FIFA និង FA កំពុង​ស៊ើបអង្កេត

Published

on

ការ​ព្យាយាម​របស់ Manchester City លើ​ការ​ផ្ទេរ Lucas Paqueta ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ផ្អាក​បណ្ដោះ​អាសន្ន ខណៈ​ដែល​ខ្សែបម្រើ​របស់​ក្លឹប West Ham United រូប​នេះ កំពុង​ត្រូវ​បាន​ស៊ើប​អង្កេត​ដោយ FIFA និង FA ជុំវិញ​ការ​ចោទ​ប្រកាន់ ពាក់​ព័ន្ធ​នឹង​ការ​បំពាន​ច្បាប់​នៃ​ល្បែង​ភ្នាល់។

ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ យើង​បាន​ដឹង​ហើយ​ថា Man City ពិត​ជា​បាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​កីឡាករ​វ័យ 25 ឆ្នាំ​រូប​នេះ បន្ទាប់​ពី​ការ​ចាកចេញ​របស់ Ilkay Gundogan ទៅកាន់​ក្លឹប Barcelona បូក​រួម​ទាំង​បញ្ហា​របួស​សរសៃ​ពួរ​របស់ Kevin De Bruyne ដែល​កំពុង​ប្រឈម​មុខ​នឹង​ការ​សម្រាក​ពី​លើ​ទីលាន​រយៈពេល 4 ខែ។

ក្រុម​របស់​លោក Pep Guardiola ត្រូវ​បាន​គេ​ជឿថា កំពុង​រៀបចំ​ដាក់​សំណើ​ជា​ផ្លូវការ​សម្រាប់ Paqueta ប៉ុន្តែ​មាន​សេចក្តីរាយការណ៍​ថ្មីៗ​ចុង​ក្រោយ​នេះ​ថា ការ​ពិភាក្សា​លើ​ការ​ផ្ទេរ​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ ត្រូវ​បាន​ផ្អាក ហើយ​ឱកាស​របស់​ពួក​គេ 90% នឹង​ត្រូវ​បាន​លុប​ចោល​វិញ។ យោងតាម​សារព័ត៌មាន Sky Sports News បាន​ឲ្យ​ដឹង​ដែរ​ថា ការ​ចរចា​រវាង Man City និង West Ham ស្ថិត​ក្នុង​ការ​ជាប់គាំង ខណៈ​ដែល​ Paqueta បាន​ក្លាយ​ជា​កីឡាករ​គោលដៅ​នៃ​ការ​ស៊ើប​អង្កេត​របស់ FIFA និង FA ជុំវិញ​ការ​ចោទប្រកាន់​លើ​ល្បែង​ភ្នាល់​បាល់ទាត់ ដែល​ហាម​ប្រាម​លើ​កីឡាករ​អាជីព។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២