Connect with us

បាល់ទាត់អន្តរជាតិ

Man United ចាប់​អារម្មណ៍​លើ​អតីត​ខ្សែការពារ​កណ្ដាល​របស់ Barcelona

Published

on

ក្លឹប​បិសាចក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ទាក់ទង​ទៅ​កាន់​ក្លឹប Nice ជុំវិញ​ការ​ចុះ​ហត្ថលេខា​ទៅ​លើ​ខ្សែការពារ Jean-Clair Todibo ឲ្យ​បាន​មុន​ពេល​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវក្តៅ​នេះ​បិទ។ កីឡាករ​វ័យ 23 ឆ្នាំ​រូបនេះ​បាន​បង្ហាញ​ខ្លួន​ចំនួន 34 ប្រកួត ក្នុង​​លីគ​​កាល​ពី​រដូវកាល​មុន និង​បាន​ជួយ​ក្លឹប​ឲ្យ​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ 9 នៅ Ligue 1 ផង​ដែរ។

យ៉ាង​ណា​មិញ Jean-Clair Todibo បាន​បង្ហាញ​ខ្លួន​សរុប​រហូត​ដល់ 105 ប្រកួត​សម្រាប់​ក្រុម​របស់​លោក Francesco Farioli គិត​ចាប់​តាំង​ពី​ខ្ចី​ជើង​ពី Barcelona ក្នុង​ខែ​មករា ឆ្នាំ 2021 រហូត​បាន​ក្លាយ​ជា​កីឡាករ​ពេញ​សិទ្ធិ​របស់ Nice។ ខ្សែការពារ​កណ្តាល​រូបនេះ​មិន​ទាន់​ធ្លាប់​បង្ហាញ​ខ្លួន​ជា​ក្រុម​ឈុតធំ​របស់​បារាំង​ទេ ប៉ុន្តែ​គាត់​ធ្លាប់​បាន​បង្ហាញ​ខ្លួន​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កម្រិត​អាយុ​ក្រោម 20 ឆ្នាំ។

ថ្មីៗ​នេះ​យោងតាម​កាសែត The Sun បាន​ឲ្យ​ដឹង​ថា ក្លឹប​បិសាចក្រហម Manchester United ចាប់​អារម្មណ៍​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ Jean-Clair Todibo ដែល​ជា​អតីត​ខ្សែការពារ​របស់ Barcelona ស្រប​ពេល​ដែល​ក្លឹប​របស់​ពួក​គេ នឹង​ត្រូវ​អវត្តមាន Raphael Varane រយៈ​ពេល​ជាង​មួយ​ខែ ដោយ​សារ​របួស​ពេល​ប្រកួត​ទល់​នឹង Nottingham Forest ចុង​សប្ដាហ៍​មុន។

agoradesign.it alt=”” width=”1024″ height=”576″ class=”aligncenter size-full wp-image-20224″ />

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២