បាល់ទាត់អន្តរជាតិ
Mourinho ចាប់អារម្មណ៍ក្នុងការមកដឹកនាំនៅបិសាចក្រហមវិញ
គ្រូបង្វឹកឆ្នើមសញ្ជាតិព័រទុយហ្គាល់លោក Jose Mourinho ចាប់អារម្មណ៍ក្នុងការវិលត្រឡប់មកកាន់តំណែងជាគ្រូបង្វឹកនៅក្លឹបបិសាចក្រហម Manchester United វិញ (នេះបើតាមសេចក្ដីរាយការណ៍របស់ Manchester Evening News)។
យោងតាមប្រភពដដែលនេះដែរបានឲ្យដឹងថា សម្រាប់ក្លឹបបិសាចក្រហមផ្ទាល់ មិនចាប់អារម្មណ៍ក្នុងការអញ្ជើញ Jose Mourinho ឲ្យត្រឡប់ទៅមក Old Trafford ឡើយ បើទោះបីជាគ្រូបង្វឹករូបនេះ បានប្រាប់មិត្តភក្តិរបស់គាត់ពីបំណងក្នុងការចង់មកដឹកនាំនៅអតីតក្លឹបចាស់នេះវិញក៏ដោយ។
កាលពីមុន គ្រូបង្វឹកវ័យ 61 ឆ្នាំរូបនេះធ្លាប់បានដឹកនាំបិសាចក្រហមម្ដងរួចមកហើយ កាលពីខែឧសភា ឆ្នាំ 2016 ដល់ខែធ្នូ ឆ្នាំ 2018។ ក្រោមការដឹកនាំរបស់ Jose Mourinho ក្លឹបបានឈ្នះពានរង្វាន់ Europa League, EFL Cup និងបានបញ្ចប់រដូវកាលដោយក្លាយជាជើងឯករងក្នុងក្របខ័ណ្ឌលីគកំពូល Premier League ផងដែរ។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar