បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ PSG ចុះហត្ថលេខាផ្ទេរ Bradley Barcola ពី Lyon
ក្លឹបយក្សបារាំង Paris Saint-Germain បានបញ្ចប់ការចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាបវ័យ 20 ឆ្នាំ Bradley Barcola ដែលផ្ទេរពីក្លឹប Lyon។ កីឡាករសញ្ជាតិបារាំងរូបនេះបានចុះហត្ថលេខាលើកុងត្រារយៈពេល 5 ឆ្នាំ ដែលមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ 2028។
កីឡាករវ័យ 20 ឆ្នាំ Bradley Barcola បានផ្លាស់ Parc de Princes ក្នុងតម្លៃខ្លួន 45 លានអឺរ៉ូ បូករួមទាំងកម្មវិធីបន្ថែមផ្សេងៗទៀតចំនួន 5 លានអឺរ៉ូ។ Bradley Barcola ជាកីឡាករដែលមានភាពលេចធ្លោរខ្លាំងកាលពីរដូវកាលមុន ហើយគាត់ក៏ទទួលបានការចាប់អារម្មណ៍ពីក្លឹបយក្សពីរនៅអង់គ្លេសផងដែរដែលមានតោខៀវ Chelsea និង Liverpool។
salgen.it wp-image-20258″ />
ទោះជាយ៉ាងណាក៏ដោយ PSG ហាក់មានភាពច្បាស់លាស់ ក្នុងការលូកដៃចូលក្នុងការប្រជែងដើម្បីចុះហត្ថលេខាលើគាត់ខ្លាំងជាងគេ ហើយចុងក្រោយក៏បានសម្រេចផ្ទេរខ្សែប្រយុទ្ធស្លាបរូបនេះតែម្ដង។ Bradley Barcola គឺជាកីឡាករចំណូលថ្មីទី 11 របស់លោក Luis Enrique នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត