បាល់ទាត់អន្តរជាតិ
Man City ត្រៀមនាំយក Bradley Barcola មកជំនួសកន្លែងរបស់ Riyad Mahrez

ក្លឹបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា បានកំណត់គោលដៅលើកីឡាករ Bradley Barcola ជាអ្នកជំនួសកន្លែងរបស់ Riyad Mahrez។ ស្របពេលដែល Man City បានដឹងច្បាស់ថា ខ្សែប្រយុទ្ធ Riyad Mahrez របស់ពួកគេជិតនឹងបញ្ចប់ការផ្ទេរទៅកាន់ Saudi Pro League ពួកគេកំពុងព្យាយាមស្វែងរកកីឡាករចំណូលថ្មីបន្ថែមទៀត ដើម្បីជំនួសបេក្ខភាពកីឡាករដែលចាកចេញ។
យ៉ាងណាមិញ គេសង្កេតឃើញថា Riyad Mahrez មិនបានធ្វើដំណើរទៅប្រកួតមិត្តភាពមុនបើករដូវកាលនៅប្រទេសជប៉ុន និងកូរ៉េខាងត្បូងឡើយ បន្ទាប់ពីមានការដេញថ្លៃ 34.7 លានផោនពីក្លឹប Al-Ahli ត្រូវបានយល់ព្រមពី Man City។ កីឡាករសញ្ជាតិអាល់ហ្សេរីដែលបានចូលរួមជាមួយ Man City ដោយផ្ទេរពី Leicester City ក្នុងឆ្នាំ 2018 នឹងចុះហត្ថលេខាលើកុងត្រារយៈពេល 3 ឆ្នាំជាមួយ Al-Ahli។
ខណៈដែល Riyad Mahrez កំពុងមានភាពច្បាស់លាស់ថានឹងចាកចេញពីទឹកដីអង់គ្លេសនោះ យោងតាមគេហទំព័រ 90min បានចុះផ្សាយថា Man City កំពុងពិចារណាផ្ទេរកីឡាករសញ្ជាតិបារាំង Barcola របស់ Lyon។ លោក Pep Guardiola ដែលជាគ្រូបង្វឹករបស់ក្លឹប ត្រូវបានគេដឹងថា ជាអ្នកកោតសរសើរយ៉ាងខ្លាំងចំពោះកីឡាករវ័យ 20 ឆ្នាំរូបនេះ បន្ទាប់ពីគាត់បានឃើញទម្រង់លេងដ៏ល្អពេញមួយរដូវកាល 2022-2023 របស់គេ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ1 day ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi