Connect with us

បាល់ទាត់អន្តរជាតិ

ខ្សែប្រយុទ្ធ​វ័យ​ក្មេង​របស់ PSG រូប​នេះ នឹង​ខកខាន​មិន​អាច​លេង​ទល់​នឹង Barcelona ដោយ​សារ​របួស

Published

on

ខ្សែ​ប្រយុទ្ធ​ស្លាប​របស់​ក្លឹប PSG គឺ​កីឡាករ Bradley Barcola បាន​រង​របួស​អំឡុង​ពេល​បំពេញ​កាតាព្វ​កិច្ច​ជាមួយ​ក្រុម​ជម្រើស​ជាតិ​បារាំង U-23។ កីឡាករ​វ័យ​ក្មេង​​រូប​នេះ​ត្រូវ​បាន​ប្ដូរ​ចេញ​នៅ​នាទី​ទី 23 នៃ​​ការ​​ប្រកួត​មួយ​របស់​ក្រុម​ជម្រើស​ជាតិ​បារាំង ទល់​នឹង​​ក្រុម​ជម្រើស​ជាតិ​កូតឌីវ័រ។

ជា​លទ្ធផល​ក្រោយ​ពី​បាន​ទទួល​ការ​ពិនិត្យ​សុខភាព​រួច បាន​បង្ហាញ​ថា Bradley Barcola មាន​របួស​ត្រង់​សរសៃពួរ​ជង្គង់។ ផ្សេង​ពី​នេះ​ដែរ យោងតាម​របាយការណ៍​ពី L’Equipe បាន​ឲ្យ​ដឹងថា កីឡាករ​រូប​នេះ​ទំនង​ជា​នឹង​ខកខាន​ការ​ប្រកួត​នា​ពេល​ខាង​មុខ​សម្រាប់​ក្លឹប PSG របស់​គាត់​ដែល​ត្រូវ​ប៉ះ Marseille នៅថ្ងៃទី 31 ខែមីនា និង​ការ​ប្រកួត​វគ្គពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ទល់​នឹង Rennes នៅ​ថ្ងៃទី 3 ខែ​មេសា ដែល​ជា​ការ​ប្រកួត Coupe de France។

បន្ថែម​លើស​ពី​នេះ​ដែរ Bradley Barcola នឹង​ខកខាន​ការ​ប្រកួត​ជើង​ទី 1 ដែល​ជា​ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ UEFA Champions League វគ្គ 8 ក្រុម​ចុង​ក្រោយ​ទល់​នឹង Barcelona នៅ​ថ្ងៃទី 10 ខែ​មេសា ខាង​មុខ។ សូម​រំលឹក​ផង​ដែរ​ថា Bradley Barcola បាន​ចូល​រួម​ជាមួយ PSG កាល​ពី​រដូវក្តៅ​ឆ្នាំ​មុន ដោយ​ផ្ទេរ​ពី Lyon ក្នុង​តម្លៃ 45 លានអឺរ៉ូ។ គាត់​បាន​ស៊ុតបញ្ចូលទី​បាន 3 គ្រាប់ និង​បញ្ជូន​បាល់ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 6 ដង ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប 33 ប្រកួត​សម្រាប់ PSG។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២