បាល់ទាត់អន្តរជាតិ
Barcelona ចាប់អារម្មណ៍ខ្លាំងចង់បាន Alexander Isak

ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍ខ្លាំង ក្នុងការចង់នាំយកខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែត Alexander Isak ត្រឡប់ទៅទឹកដីអេស្ប៉ាញវិញ។ កីឡាករវ័យ 23 ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងប្រកបអាជីពដ៏លេចធ្លោររបស់ខ្លួនជាមួយក្លឹប Newcastle United។
យ៉ាងណាមិញ Alexander Isak បានចូលរួមជាមួយក្លឹប Newcastle United ដោយផ្ទេរពី Real Sociedad ក្នុងខែសីហា ឆ្នាំ 2022។ កាលពីរដូវកាលមុន 2022-2023 ខ្សែប្រយុទ្ធឆ្នើមរូបនេះបានបង្ហាញខ្លួនត្រឹមតែ 29 ប្រកួតប៉ុណ្ណោះសម្រាប់ Newcastle United ប៉ុន្តែគាត់អាចរកគ្រាប់បាល់ស៊ុតបញ្ចូលទីបានរហូតដល់ 11 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 3 ដង។
Alexander Isak ក៏បានចាប់ផ្តើមរដូវកាលថ្មីនេះ ក្នុងទម្រង់លេងដ៏អស្ចារ្យផងដែរ ដោយស៊ុតបញ្ចូលទីបាន 2 គ្រាប់ ក្នុងការប្រកួតលីគចំនួន 4 លើក សម្រាប់ Newcastle។ កីឡាករវ័យ 23 ឆ្នាំរូបនេះ មានកុងត្រាជាមួយក្លឹបបច្ចុប្បន្នរហូតដល់ខែមិថុនា ឆ្នាំ 2028 ហើយ Newcastle ស្ថិតក្នុងជំហរដ៏ច្បាស់លាស់ក្នុងការរក្សាទុកខ្សែប្រយុទ្ធរូបនេះក្នុងរយៈពេលជាច្រើនរដូវកាលបន្ថែមទៀត ដោយសារតែអំណាចហិរញ្ញវត្ថុរបស់ពួកគេ។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ពី Fichajes បានអះអាងថា ក្លឹបអ្នកមានបុណ្យ Barcelona កំពុងដាក់គោលដៅច្បាស់លាស់ ដើម្បីនាំយកខ្សែប្រយុទ្ធរូបនេះមក Camp Nou ឲ្យបានកាន់តែឆាប់តាមដែលអាចធ្វើបាន។ Barcelona មើលឃើញថា Alexander Isak នឹងក្លាយជាអ្នកជំនួសតំណែងរយៈពេលវែងរបស់ Robert Lewandowski។ ក្លឹបយក្សកាតាឡាន់ អាចមានឱកាសផ្ទេរ Alexander Isak បាន ប្រសិនបើពួកគេបញ្ចេញកីឡាករមួយចំនួនចេញ ហើយផ្អែកតាមប្រវត្តិនៃកេរ្តិ៍ឈ្មោះរបស់ក្លឹប Alexander Isak នឹងមិនពិចារណាច្រើនឡើយ ដើម្បីមកលេងជាមួយក្លឹបយក្សនៅអេស្ប៉ាញមួយនេះ។
ប្រភព: Sportsmole
-
Uncategorized3 days ago
រំលឹកអតីតកាល David Beckham កាលនៅជាកីឡាករ (មានវីឌីអូ)
-
Uncategorized1 day ago
Kylian Mbappe ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែនៅតែត្រូវតាមដានបន្តសម្រាប់ការប្រកួត Club World Cup
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ Juventus ទស្សនកិច្ចសុខៗ ត្រូវបានគេហៅចូលសេតវិមាន របស់លោក Donald Trump បែកញើសជោគ!!