បាល់ទាត់អន្តរជាតិ
ខ្លះៗអំពីការប្រកួតបើកឆាកពូល F ដែលជាពូលមរណៈនៅ UEFA Champions League

ក្លឹប AC Milan និង Newcastle United គឺជាក្រុមដែលចាប់ផ្ដើមការប្រកួតបើកឆាកវគ្គជម្រុះក្នុងពូល F ដោយធ្វើឡើងនៅថ្ងៃនេះមុនគេ ក្នុងទឹកដី San Siro របស់ AC Milan វេលាម៉ោង 11:45 នាទី (ម៉ោងនៅកម្ពុជា)។ ក្រុមទាំងពីរស្ថិតនៅក្នុងពូល F ជាមួយគ្នា ខណៈដែលមជ្ឃដ្ឋានបាល់ទាត់បានចាត់ទុកថា ពូលនេះគឺជាពូលមរណៈដែលសុទ្ធតែពោរពេញដោយក្រុមខ្លាំងៗមកពីលីគកំពូលទាំង 4 ផ្សេងៗគ្នា។
នៅក្នុងពូល F នេះដែរ ប្រកួតបន្ទាប់វេលាម៉ោង 2 រំលងអាធ្រាត (ម៉ោងនៅកម្ពុជា) ជាការប្រកួតវគ្គចែកពូលនៃក្របខ័ណ្ឌ UEFA Champions League ដែលក្រុមម្ចាស់ផ្ទះ PSG នឹងទទួលស្វាគមន៍ក្រុមភ្ញៀវ Borussia Dortmund របស់អាឡឺម៉ង់ នៅក្នុងទឹកដី Parc des Princes របស់ខ្លួន។
គួរដឹងផងដែរថា AC Milan និង Newcastle មិនធ្លាប់មានប្រវត្តិជួបគ្នាពីមុនមកទេ ក្នុងការប្រកួតប្រជែងផ្សេងៗ។ ទោះជាយ៉ាងណា AC Milan បានឈ្នះតែមួយប្រកួតប៉ុណ្ណោះ ក្នុងចំណោម 11 ប្រកួតចុងក្រោយរបស់ពួកគេ ដែលលេងទល់នឹងក្រុមមកពីអង់គ្លេស។ ជ័យជម្នះតែមួយគត់ដែលធ្លាប់ធ្វើបាននោះ កើតឡើងកាលពីរដូវកាលមុន នៅពេលដែលពួកគេបានឈ្នះ Tottenham Hotspur ក្នុងវគ្គ 16 ក្រុមចុងក្រោយ។
ដោយឡែកសម្រាប់ Borussia Dortmund ធ្លាប់មានបទពិសោធន៍ជួបគ្នាជាមួយក្រុមមកពីបារាំងចំនួន 14 ដងមកហើយក្នុងការប្រកួតក្របខ័ណ្ឌ UEFA Champions League នេះ ដោយពួកគេបានឈ្នះ 8 ដង និងចាញ់ 6 ដង។ PSG និង Borussia Dortmund បានជួបគ្នាលើកចុងក្រោយនៅ UEFA Champions League ក្នុងវគ្គ 16 ក្រុមចុងក្រោយ ឆ្នាំ 2019-2020។ ក្លឹបយក្សបារាំង PSG បានចាញ់ 2-1 នៅក្រៅដី ជាការប្រកួតជើងទី 1 ប៉ុន្តែឈ្នះ 2-0 នៅទឹកដីរបស់ខ្លួនវិញ ហើយឆ្នាំនោះដែរពួកគេបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ តែមិនអាចលើកពានបាន ព្រោះត្រូវចាញ់ក្រោមស្នាដៃ Bayern Munich។
ប្រភព: Fctables
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ2 days ago
Joao Felix បញ្ជាក់ថា ខ្លួនបានបោះបង់លុយជាច្រើន ដើម្បីចូលរួមជាមួយ Barcelona