Connect with us

បាល់ទាត់អន្តរជាតិ

Man City ចុះ​ហត្ថលេខា​លើ​ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ 16 ឆ្នាំ​របស់​ក្លឹប West Ham

Published

on

កាល​ពី​ម្សិលមិញ​នេះ ក្លឹប​មេឃខៀវ Manchester City បាន​បញ្ចប់​ពី​ការ​ចុះហត្ថលេខា​លើ​កីឡាករ​វ័យ​ក្មេង សញ្ជាតិ​អង់គ្លេស Divine Mukasa។ យ៉ាង​ណា​មិញ កីឡាករ​រូប​នេះ​មាន​អាយុ​ទើប​តែ 16 ឆ្នាំ​​ប៉ុណ្ណោះ ហើយ​គាត់​ទើប​នឹង​បាន​ចាកចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន​ពី West Ham United នៅ​ដើម​រដូវក្ដៅ​នេះ។

គេ​បាន​ដឹង​ថា Divine Mukasa បាន​ចុះ​កុងត្រា​រយៈ​ពេល​វែង​ជាមួយ​នឹង Man City។ មុន​ពេល​ដែល​ក្លឹប​យក្ស​នៅ​អង់គ្លេស​មួយ​នេះ​ទទួល​បាន Divine Mukasa មាន​ក្រុម​ជា​គូ​ប្រជែង​ពីរ​ផ្សេង​ទៀត​គឺ Newcastle United និង Rangers ក៏​ចាប់​អារម្មណ៍ និង​ចរចា​ចង់​បាន​ខ្សែបម្រើ​រូប​នេះ​ដែរ។

Divine Mukasa គឺ​ជា​កីឡាករ​វ័យ​ក្មេង​ទីពីរ ដែល​បាន​ចូលរួម​ជាមួយ Man City បន្ទាប់​ពី​ខ្សែការពារ Jamal Baptiste ដែល​បាន​ផ្ទេរ​មក Man City ដូចគ្នា កាល​ពី​ដើម​ខែ​នេះ ហើយ​ត្រូវ​បាន​ពួក​គេ​ដាក់​ឲ្យ​ខ្ចី​ជើង​ទៅ​ក្លឹប Lommel SK របស់​បែលហ្ស៊ិក ដើម្បី​ពង្រឹង​សមត្ថភាព​បន្ថែម។ ដូចគ្នា​នេះ​ដែរ Mukasa ត្រូវ​បាន​គេ​រំពឹង​ថា ទំនង​ជា​នឹង​លេង​ឲ្យ​ឈុត​យុវជន​អាយុក្រោម 18 ឆ្នាំ រឺ​អាយុ​ក្រោម 21 ឆ្នាំ​របស់ Man City ដែល​ជា​ម្ចាស់​ជើង​ឯក​នៃ​ក្របខ័ណ្ឌ Premier League National និង Premier League 2។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២