Connect with us

បាល់ទាត់អន្តរជាតិ

ប៉ះ​គីឡូ​ធ្ងន់ Atletico Madrid នៅ​ថ្ងៃ​ច័ន្ទ​នេះ Jude Bellingham អាច​នឹង​អវត្តមាន

Published

on

ក្លឹប​អធិរាជ​ស Real Madrid កំពុង​សម្លឹង​មើល​ជ័យ​ជំនះ​បន្ត​ទៀត បន្ទាប់​ពី​ពួក​គេ​បាន​ចាប់ផ្តើម​រដូវកាល​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ខ្លួន ដោយ​មិន​ទាន់​ស្គាល់​ចាញ់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បី​ពិន្ទុ​នៅ​ប្រកួត​បន្ទាប់​នេះ​គឺ​ជា​រឿង​ដែល​មិន​សូវ​ងាយ​ស្រួល​ឡើយ ដោយ​ពួក​គេ​នឹង​ត្រូវ​តតាំង​ជាមួយ Atletico Madrid ដែល​ជា​បងធំ​មួយ​​នៅ​លីគ​ជាមួយ​គ្នា។

Real Madrid នឹង​ត្រូវ​ធ្វើដំណើរ​ទៅ​កាន់​ទីក្រុង Wanda Metropolitano ដើម្បី​ជួប​គូប្រជែង Atletico Madrid ដែល​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី 25 ខាង​មុខ​នេះ វេលា​ម៉ោង 2 ទៀបភ្លឺ (ម៉ោង​នៅ​កម្ពុជា)។ ជា​មួយ​នឹង​ការ​ជួប​គូ​ប្រជែង​ដ៏​តាន​តឹង​នោះ​ដែរ ខ្សែបម្រើ​ឆ្នើម និង​ជា​កីឡាករ​ចំណូល​ថ្មី Jude Bellingham កំពុង​ស្ថិត​ក្នុង​ការ​សង្ស័យ​ថា គេ​អាច​នឹង​អវត្តមាន​នៅ​ក្នុង​ការ​ប្រកួត​នោះ ដោយ​សារ​បញ្ហា​សុខភាព។

យោង​តាម​ការចុះ​ផ្សាយ​របស់​កាសែត Dailymail UK កាល​ពី​ម្សិលមិញ បាន​ឲ្យ​ដឹង​ថា កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ បាន​ចាកចេញ​ពី​ទីលាន​ហ្វឹកហាត់​មុន​កំណត់​ ដោយ​សារ​បញ្ហា​ក្រពះ។ ពេល​វេលា​នៃ​ការ​ប្រកួត​នៅ​សល់​ត្រឹមតែ 2 ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​គេ​សង្ស័យ​ថា Jude Bellingham មាន​បញ្ហា​សុខភាព ហើយ​នឹង​អវត្តមាន​ក្នុង​ការ​ប្រកួត​ដ៏​សំខាន់​ទល់​នឹង Atletico Madrid ដែល​ជា​ការ​ប្រកួត​ក្របខណ្ឌ La Liga។

ប្រភព: Dailymail UK

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២