Connect with us

បាល់ទាត់អន្តរជាតិ

បង្ហាញ​សមត្ថភាព​លេច​ធ្លោរ​ខ្លាំង Barcelona ត្រៀម​លុយ​ទិញ​ផ្ដាច់​កុងត្រា Joao Felix និង Joao Cancelo

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ដឹង​ពី​តម្លៃ​ដែល​ពួក​គេ​នឹង​ចំណាយ ដើម្បី​ចុះហត្ថលេខា​លើកីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​ Joao Felix និង Joao Cancelo នៅ​រដូវក្តៅ​ឆ្នាំ​ក្រោយ​នេះ​ហើយ។ យ៉ាង​ណា​មិញ កីឡាករ​ឆ្នើម​ទាំងពីរ​រូប​នេះ បាន​ចូលរួម​ជាមួយ​ក្លឹប​យក្ស​កាតាឡាន់ ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រយៈពេល​ពេញ​មួយ​រដូវកាល។

ទាំង Joao Felix និង Joao Cancelo សុទ្ធ​តែ​ត្រូវ​បាន​លេង​ក្នុង​នាម​ជា​កីឡាករ​ជម្រើស​ដំបូង​ក្រោម​ការ​ដឹកនាំ​របស់​លោក Xavi Hernandez ហើយ​គិត​មក​ទល់​នឹង​ពេល​នេះ​ពួក​គេ​បាន​បង្ហាញ​ខ្លួន 3 ប្រកួត​មក​ហើយ​ជាមួយ​ក្លឹប​ថ្មី FC Barcelona។ ជា​លទ្ធផល​ក្លឹប​យក្ស​នៅអេស្ប៉ាញ​មួយ​នេះ កំពុង​រៀប​ចំ​ផែន​ការ​ចង់​ទិញ​ផ្ដាច់​កុងត្រា​របស់​អ្នក​ទាំង​ពីរ ស្រប​ពេល​ដែល​ទម្រង់​លេង​របស់​ពួក​គេ​ស្ថិត​ក្នុង​ការ​រំពឹង​ទុក​របស់​ក្លឹប។

គេ​បាន​ដឹង​ថា ពេល​នេះ Barcelona បាន​ដឹង​ពី​តម្លៃ​ខ្លួន​នៃ​ការ​ទិញ​ផ្ដាច់​កុងត្រា​របស់ Joao Felix និង Joao Cancelo ហើយ។ យោងតាម​របាយការណ៍​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ​បាន​អះអាង​ថា Joao Felix ដែល​មាន​តម្លៃខ្លួន 126 លានអឺរ៉ូ កាល​ពី 4 ឆ្នាំ​មុន Atletico Madrid នឹង​ព្រម​ដោះលែង​គេ​ទៅ​ឲ្យ Barcelona ក្នុង​តម្លៃ​ប្រហែល 80 លានអឺរ៉ូ ខណៈ​ដែល Man City នឹង​លក់ Joao Cancelo ត្រឹមតែ 25 លានអឺរ៉ូ ប៉ុណ្ណោះ ព្រោះ​ខ្សែការពារ​រូប​នេះ​មិន​ស្ថិត​ក្នុង​គម្រោង​នៃ​ការ​ប្រើប្រាស់​របស់​លោក Pep Guardiola ឡើយ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២