Connect with us

បាល់ទាត់អន្តរជាតិ

វីរបុរស​ប្រេស៊ីល Ronaldo Nazario រៀប​អាពាហ៍ពិពាហ៍​ជា​លើក​ទី​បី ជាមួយ​ភរិយា​ថ្មី​ដែល​ជា​តារា​ម៉ូដែល

Published

on

អតីត​វីរបុរស​បាល់ទាត់​ប្រេស៊ីល Ronaldo Nazario បាន​រៀបចំ​កម្មវិធីអាពិពាហ៍​របស់​ខ្លួន​កាល​ពី​ចុង​សប្ដាហ៍​មុន ដែល​នេះ​ជា​ការ​រៀបការ​លើកទីបីហើយ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​របស់​គាត់។ បុរស​វ័យ 47 ឆ្នាំ​រូបនេះ​បាន​សម្រេច​ចិត្ត​រួម​ដំណើរ​ជីវិត​ជាមួយ​ដៃគូ​ថ្មី​របស់​គាត់ ដែល​ត្រូវ​បាន​គេ​ដឹង​ថា ជា​តារា​ម៉ូដែល​វ័យ 33 ឆ្នាំ​ឈ្មោះ Celina Locks។

ភរិយា​ថ្មី Celina Locks បាន​ស្លៀកពាក់​រ៉ូប​ពណ៌​ស ខណៈ​ដែល​ពួកគេ​បាន​ប្រារព្ធ​ពិធី​នោះ​ជាមួយ​ក្រុម​គ្រួសារ និង​មិត្តភក្តិ។ គូស្នេហ៍​មួយ​គូ​នេះ​បាន​ទាក់ទង​គ្នា​អស់​រយៈពេល 7 ឆ្នាំ​មក​ហើយ។ មុន​នឹង​ឈាន​ដល់​ថ្ងៃ​ពិសេស​នេះ Ronaldo និង Celina Locks បាន​ប្រកាស​ពី​ការ​ភ្ជាប់​ពាក្យ​របស់​ពួក​គេ​តាំង​ពី​ខែ​មករា​ដើម​ឆ្នាំ​មក​ម្ល៉េះ។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២