Connect with us

បាល់ទាត់អន្តរជាតិ

បិសាចក្រហម ចាប់​អារម្មណ៍​ចង់​ចុះ​ហត្ថលេខា​ផ្ទេរ Serge Gnabry

Published

on

ក្លឹប​បិសាចក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ចាប់​អារម្មណ៍​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​ស្លាប Serge Gnabry របស់ Bayern Munich នៅ​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​ឡើង​វិញ ក្នុង​ខែមករា​ឆ្នាំ​ក្រោយ ដោយ​បិសាចក្រហម​កំពុង​​សម្លឹង​មើល​ការ​ពង្រឹង​បន្ថែម​នៅ​តំបន់​ប្រយុទ្ធ​ស្លាប​របស់​ខ្លួន។

យ៉ាង​ណា​មិញ កីឡាករ​វ័យ 28 ឆ្នាំ​រូបនេះ​ដំបូង​ឡើយ​ជា​កីឡាករ​ដែល​ប្រកប​អាជីព​នៅ​ក្លឹប​មិន​សូវល្បី​ឈ្មោះ​ប៉ុន្មាន​ឡើយ​គឺ Werder Bremen ប៉ុន្តែ​ចាប់​តាំង​ពី​បាន​ចូលរួម​ជាមួយ Bayern Munich នៅ​រដូវក្តៅ​ឆ្នាំ 2017 គាត់​ចាប់​ផ្ដើម​បង្ហាញ​ភាព​ល្អ​ឥតខ្ចោះ​របស់​ខ្លួន នៅ​ក្នុង​ប្រទេស​អាឡឺម៉ង់​ពី​មួយ​រដូវកាល​ទៅ​មួយ​រដូវកាល។

Serge Gnabry បាន​បង្ហាញ​ខ្លួន​សរុប​ចំនួន 223 ប្រកួត​មក​ហើយ សម្រាប់​ក្លឹប​ម្ចាស់ជើងឯក Bundesliga ក្នុង​រយៈពេល 6 ឆ្នាំ​មក​នេះ ដោយ​ស៊ុតបញ្ចូលទី​បាន 82 គ្រាប់។ ដោយ​ឡែក​ពេល​នេះ យោង​តាម​សារ​ព័ត៌មានអេស្ប៉ាញ Nacional បាន​ឲ្យ​ដឹង​ថា Manchester United កំពុង​រៀបចំ​ផែនការ​ផ្ទេរ​មួយ​នៅ​ខែ​មករា​ខាង​មុខ ដើម្បី​នាំយក Gnabry ទៅ​កាន់​ទឹកដី Old Trafford ស្រប​ពេល​ដែល​ក្លឹប​កំពុង​ត្រូវ​ការ​ជា​ចាំ​បាច់​នូវ​ខ្សែ​ប្រយុទ្ធស្លាប​ដ៏​លេច​​ធ្លោរ​ម្នាក់។

ប្រភព: Sportsmole

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២