Connect with us

បាល់ទាត់អន្តរជាតិ

Ronaldo ជឿ​ជាក់​ថា Mbappe ផ្ទេរ​ទៅ​លេង​នៅ Real Madrid នឹង​ធ្វើ​ឲ្យ​គាត់​ឈ្នះ Ballon d’Or

Published

on

អតីត​កីឡាករ​ឆ្នើម​របស់​ក្លឹប​ Real Madrid និង​ក្រុម​ជម្រើស​ជាតិ​​ប្រេស៊ីល Ronaldo Nazario បាននិយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ជាមួយ​កាសែត Daily Mail ទាក់​នឹង​នឹង​ការ​បោះ​ជំហ៊ាន​ថ្មី​របស់​ខ្សែប្រយុទ្ធ Kylian Mbappe ដែល​ត្រៀម​នឹង​ចូល​រួម​ជាមួយ Real Madrid នា​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។

យ៉ាង​ណា​មិញ Ronaldo Nazario បាន​បង្ហាញ​ជំនឿ​ចិត្ត​ថា កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​អាចមាន​ឱកាស​ខ្ពស់​ក្នុង​ការ​​ឈ្នះ​ពាន Ballon d’Or បន្ទាប់​ពី​គេ​ចូលរួម​ជាមួយ Real Madrid។ បុរស​វ័យ 47 រូប​នេះ​បាន​និយាយ​ថា៖ “យើង​ត្រូវ​រង់​ចាំ​រហូត​ដល់​ការ​ប្រកាស​ជា​​ផ្លូវ​ការណ៍ ប៉ុន្តែ​អ្នក​រាល់​គ្នា​ពិត​ជា​រំភើប​ចិត្ត​ចំពោះ​វត្តមាន​របស់ Kylian Mbappe នៅ Real Madrid”។

Ronaldo Nazario បាន​បន្ថែម​ទៀត​ថា៖ “គាត់ (Kylian Mbappe) ជា​កីឡាករ​ដ៏​អស្ចារ្យ។ បច្ចុប្បន្ន​​គាត់​បាន​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត។ ខ្ញុំ​គិត​ថា​វា​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​គាត់ ប្រសិន​បើ​គាត់​ចូល​រួម​ជាមួយ Real Madrid ហើយ​ខ្ញុំ​គិត​ថា​ពេល​ណា​មួយ​គាត់​នឹង​ឈ្នះពាន Ballon d’Or”។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២